ឯកឧត្តមបណ្ឌិត អ៊ុន ឃាង ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបឯកឧត្តម ដូមីនីក វីល្លាមស៍ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។
កិច្ចប្រជុំបានផ្តោតសំខាន់លើការស្វែងរកលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) និងបណ្ឌិត្យសភាការទូតនៃក្រសួងការបរទេសរបស់ចក្រភពអង់គ្លេស (FCO)៕