ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បំពេញបេសកកម្មនៅប្រទេសឡាវ និងចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៤
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្រោយពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយជោគជ័យ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានឡាវមួយចំនួនដោយបានគូសបញ្ជាក់ថា ការបង្កើតទេសចរណ៍ប្រកបដោយចីរភាព គឺជាអាទិភាពគន្លឹះ នៅក្នុងអាស៊ាន និងបានចែករំលែកទស្សនៈអំពីគំនិតផ្តួចផ្តើមនានា សំដៅសំរេចបាននូវភាពធន់នៅក្នុងវិស័យទេសចរណ៍។
ក្រោយមកលោកបណ្ឌិត កៅ គឹមហួនរួមជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានចូលជួបសំដែងការគួរសមចំពោះ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោយពីកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានបញ្ចប់ជោគជ័យជោគជ័យ។
លុះដល់ល្ងាចលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាអបអរសាទរក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ាន ហើយបន្ដអញ្ជើញចូលរួមក្នុងពិធីបិទវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤។ ក្នុងពិធីនេះ ក៏មានការផ្ទេរតំណែងប្រធានពីប្រទេសឡាវ ទៅប្រទេសម៉ាឡេស៊ីផងដែរ៕