**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

ហានិភ័យ និងគ្រោះថ្នាក់ នៃការប្រើសុសវែរ​ Crack!


ភ្នំពេញ៖ នាពេលបច្ចុប្បន្ន​ ការប្រើសុសវែរ Crack បានក្លាយជារឿងធម្មតា និងមានការទាញយកមកដំឡើងកាន់តែច្រើន។ សុសវែរ Crack គឺជាសកម្មភាពនៃការប្រើសុសវែរមិនស្របច្បាប់​ដែលផ្តល់ឱ្យអតិថិជនអាចចូលប្រើប្រាស់លើមុខងារជាច្រើនដូចទៅនឹងសុសវែរផ្លូវការរបស់អ្នកផលិតដោយមិនបង់ប្រាក់។

ទន្ទឹមគ្នានេះ​ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីគ្រោះថ្នាក់​កើតចេញពីការប្រើសុសវែរ Crack​ ដូចខាងក្រោម៖

– ផ្លូវច្បាប់៖ ការប្រើសុសវែរ Crack គឺជាការរំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ម្ចាស់ផលិតផល ដែលអាចនាំឱ្យអ្នកប្រើប្រាស់ប្រឈមនឹងផ្លូវច្បាប់ផ្សេងៗ​ ដូចជាទទួលរងការផាកពិន័យ ជាដើម។

– ការគំរាមកំហែងផ្នែកសុវត្ថិភាព៖ សុសវែរ Crack ត្រូវបានប្រើប្រាស់ដើម្បីបង្កប់មេរោគកុំព្យូទ័រ។ ក្រុមវាយប្រហារ Hacker អាចបង្កប់កូដមេរោគ ដើម្បីជ្រៀតចូល​ វាយប្រហារប្រព័ន្ធ ឬលួចទិន្នន័យសំខាន់ៗរបស់អង្គភាព​ ឬអ្នកប្រើប្រាស់។
– ប្រព័ន្ធដំណើរការមិនប្រក្រតី៖ សុសវែរ Crack អាចនាំឱ្យកម្មវិធីកុំព្យូទ័រ​ដំណេីរការរអាក់រហួល​ ឬឈានដល់ការបាត់បង់ទិន្នន័យផងដែរ។

– មិនអាចធ្វើបច្ចុប្បន្នភាព៖ អ្នកប្រើប្រាស់​សុសវែរ Crack នឹងខកខានក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធសុវត្ថិភាព និងការជួសជុលលើបញ្ហាផ្សេងៗ ទៅកាន់ម៉ាស៊ីនមេរបស់កម្មវិធីផ្លូវការ ដែលអាចនាំឱ្យប្រព័ន្ធរបស់អ្នកប្រើប្រាស់ងាយរងគ្រោះពីការវាយប្រហារផ្សេងៗ។
– មិនមានការគាំទ្របច្ចេកទេស៖ សុសវែរ Crack ពុំអាចទទួលបានជំនួយបច្ចេកទេសពីក្រុមហ៊ុនផលិតកម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។

– បញ្ហាវិជ្ជាជីវៈ៖ ការប្រើប្រាស់សុសវែរ Crack គឺជាការបង្អាក់ និងមិនផ្តល់តម្លៃដល់ស្នាដៃអ្នកខិតខំបង្កើតអភិវឌ្ឍកម្មវិធី ដែលនាំឱ្យម្ចាស់កម្មសិទ្ធិបញ្ញាមិនទទួលបានប្រាក់ចំណូលពីការខិតខំប្រឹងប្រែង និងរារាំងក្នុងការបង្កើតអ្វីថ្មីបន្ថែមទៀត។

អត្ថបទដែលជាប់ទាក់ទង