អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួត ក្នុងឃុំដើមឬស ស្រុកកណ្ដាលស្ទឹង
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួត ស្ថិតក្នុងឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស: ហើយសម្តេចក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេសពេលពលរដ្ឋមានទុក្ខលំបាកគណបក្សប្រជាជនកម្ពុជា តែងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋពេលវេលា ៕