សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Mizuda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការផ្តល់សេវាបោសសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹង និងសេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម ក្នុងភូមិសាស្រ្តរដ្ឋបាលខណ្ឌដូនពេញ ៧មករា ពោធិ៍សែនជ័យ កំបូល និងដង្កោ ហើយបានចាប់ដំណើរការប្រតិបត្តិការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០កន្លែង។ សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមិនត្រឹមតែបានជួយបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងបាន ចូលរមចំណែកក្នុងការសម្អាតបរិស្ថានផងដែរ ៕