**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ស្ពានអាកាសមរតកតេជោ នៅច្រមុះជ្រូកក្បាលថ្នល់ ឈានដល់តភ្ជាប់តំណរស្ពាន ដំណាក់កាលទី១ ដែលគ្រោងដាក់ឲ្យប្រើប្រាស់រយៈពេល ៧៤ថ្ងៃ ខាងមុខ

ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោ ដែលមានទីតាំងនៅចំចំណុចច្រមុះជ្រូកក្បាលថ្នល់ បានឈានដល់តភ្ជាប់តំណរស្ពាន ដំណាក់កាលទី១ ដែលគ្រោងនិងដាក់អោយប្រើប្រាស់ ជាផ្លូវរយៈ ពេល ៧៤ថ្ងៃ ខាងមុខ ។ ដោយការអញ្ជើញ តភ្ជាប់តំណរ ស្ពាននេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ ២៧១) ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា ស្ពានអាកាសព្រះមុនីវង្សថ្មី ត្រូវបានប្តូរឈ្មោះ មកជាស្ពានអាកាសមរតកតេជោវិញ។ ស្ពាននេះ ក្នុងដំណាក់កាលទី១ ការ សាងសង់ស្ពាន អាកាសមរតកតេជោ (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្នសាងសង់បានសម្រេច ប្រមាណ ៨០% ហើយ តាមផែនការគ្រោងនឹងត្រូវបញ្ចប់ នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ។

​គូសបញ្ជាក់ថា ក្រោយបញ្ជប់ និងដាក់អោយប្រើប្រាស់ដំណាក់កាលទី១រួចរាល់ ដំណាក់កាលទី២ គ្រោង នឹងបញ្ចប់មុន ចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ។ ស្ពានអាកាសតេជោជា ស្ពានអាកាស ទី៨ នៅក្នុងរាជធានី ភ្នំពេញ ។ ស្ពានអាកាស នេះ សាងសង់ដោ ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា OCIC នៅ ចំណុចប្រសព្វ មហាវិថី សម្តេចតេជោ ហ៊ុន សែន ( ផ្លូវ ៦០ ម៉ែត្រ បឹងទំពុន ) មហាវិថី ព្រះមុនី វង្ស ជាមួយវិថី កងយោធពលខេមរភូមិន្ទ ហៅ ផ្លូវលេខ ២៧១ ក្នុង ទឹកដី ខណ្ឌចំការមន និង ខណ្ឌមានជ័យ ។ ស្ពានអាកាស នេះ គ្រោងចំណាយថវិកា ជាង ៣៦ លាន ដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ ខែ ។

អត្ថបទដែលជាប់ទាក់ទង