**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ថ្នាក់ដឹកនាំ ប.ស.ស. បើកកិច្ចប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ដើម្បីបំពេញតម្រូវការនៃការផ្ដល់សេវាសាធារណៈជូនសមាជិកខ្លួន

ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ បានដឹកនាំប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ជាមួយថ្នាក់ដឹកនាំ ១១នាយកដ្ឋាន និង១អង្គភាព និងសាខា ប.ស.ស. ទូទាំងប្រទេស ដើម្បីពង្រឹងការផ្តល់សេវាជូនដល់សមាជិករបស់ខ្លួន ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា ឆ្លើយយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន និងនាពេលអនាគត ស្របតាមកំណែទម្រង់ថ្មីរបស់រាជរដ្ឋាភិបាល និងការកើនឡើងជាបន្ដបន្ទាប់របស់សមាជិក ប.ស.ស. ។

ឯកឧត្តមអគ្គនាយកស្តីទី បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការអនុវត្តការងាររបស់ ប.ស.ស. មានភាពមមាញឹកជាខ្លាំង ពិសេសគោលនយោបាយអាទិភាពថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញជាបន្ដបន្ទាប់ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ ជាហេតុនាំឱ្យការចុះឈ្មោះជា សមាជិក ប.ស.ស. មានការកើនឡើងយ៉ាងច្រើន។

ឯកឧត្តមអគ្គនាយកស្តីទី បានបន្ដថា ទន្ទឹមនឹងការកើនឡើងរបស់ សហគ្រាស គ្រឹះស្ថាន និងចំនួនសមាជិក ប.ស.ស. នាពេលនេះ ដើម្បីបំពេញតម្រូវការក្នុងការផ្ដល់សេវាជូនសមាជិកឱ្យបានទាន់ពេលវេលា តម្រូវឱ្យថ្នាក់ដឹកនាំអង្គភាព និងបុគ្គលិក ប.ស.ស. ទាំងអស់មានការយោគយល់ នឹងភាពអំណត់ខ្ពស់ក្នុងការបំពេញការងារ ជាពិសេសខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈមួយនេះ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា ស្របទៅតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ។

អត្ថបទដែលជាប់ទាក់ទង