**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ធនាគារជាតិនៃកម្ពុជា ប្តេជ្ញាបន្តរក្សាស្ថិរភាពតម្លៃប្រាក់រៀល

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការរក្សាស្ថិរភាពតម្លៃប្រាក់រៀល នឹងបន្តជាជម្រើសនយោបាយសមស្រប ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងការពារអំណាចទិញ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញជាអធិបតីភាព ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា នឹងត្រូវបន្តអនុវត្តនយោបាយរូបិយវត្ថុ ផ្អែកលើការរក្សាអត្រាប្ដូរប្រាក់ ក្រោមរបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដោយគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុ ឲ្យស្ថិតក្នុងកម្រិតសមស្រប និងធ្វើអន្តរាគមន៍ តាមការចាំបាច់ ផ្អែកតាមស្ថានភាពទីផ្សារ។

ដើម្បីថែរក្សាតម្លៃប្រាក់រៀល លោកជំទាវបណ្ឌិត ជា សិរី សូមស្នើឲ្យមានការចូលរួមកាន់តែសកម្មលើ៖
* ការបន្តអនុវត្តវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយ ពីគ្រប់មជ្ឈដ្ឋាន
* ការអភិវឌ្ឍឧបករណ៍នយោបាយរូបិយវត្ថុ ទីផ្សារប្តូរប្រាក់ និងទីផ្សារអន្តរធនាគារ និង
* ការអភិវឌ្ឍក្របខណ្ឌនយោបាយរូបិយវត្ថុ ដោយបង្កើតឲ្យមានអត្រាការប្រាក់គោល របស់ធនាគារកណ្តាល ដើម្បីតម្រង់ទិសអត្រាការប្រាក់ជារៀល របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

អត្រាប្តូរប្រាក់ជាមធ្យមមានកម្រិត ៤,១១០រៀល​ ក្នុងមួយដុល្លារអាមេរិក ហើយនៅចុងខែធ្នូ ឆ្នាំ២០២៣ អត្រាប្ដូរប្រាកដបានថយចុះបន្តិចមក ៤,០៨១រៀល ក្នុងមួយដុល្លារអាមេរិក ដែលមានន័យថា តម្លៃប្រាក់រៀលឡើងថ្លៃ ០.៨៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២។

ស្ថិរភាពប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពថ្លៃអំណាចទិញ របស់ប្រាក់រៀល ក៏ដូចជាចំណូលអ្នកប្រើប្រាស់ និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជារួម។
លទ្ធផលនេះ សម្រេចបានតាមរយៈការអនុវត្តនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន ដោយធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ទិញប្រាក់រៀល នៅលើទីផ្សារប្តូរប្រាក់ ៥៧៣ ប៊ីលានរៀល (១៣៩.១លានដុល្លារអាមេរិក) និងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗ ដើម្បីស្រូបយកប្រាក់រៀល លើសប្រមាណ ១៥.២ ទីលានរៀល (៣.៧ប៊ីលានដុល្លារអាមេរិក) ពីក្នុងសេដ្ឋកិច្ច និងការផ្គត់ផ្គង់រូបិយវត្ថុ ក្នុងកម្រិតសមស្រប៕

អត្ថបទដែលជាប់ទាក់ទង