**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ មានអ្នកបានទៅប្រកាសរួចចំនួន ១៨,០០១នាក់

ភ្នំពេញ៖ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ មកអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានកំណត់ការប្រកាសត្រឹមតែមួយខែមករាគត់ ហើយគិតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ មានអ្នកបានទៅប្រកាសរួចចំនួន ១៨,០០១នាក់ ស្មើនឹង ៩៩.២៨% នៃចំនួនត្រូវប្រកាសសរុប ១៨.១៣២រូប។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នារសៀលថ្ងៃទី២៩ មករានេះថា នាឱកាសដែលក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំលើកទី៣១ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ ឯកឧត្ដម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣០ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។

លោក សយ ច័ន្ទវិចិត្រ បានបន្ថែមទៀតថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ ក្រសួងស្ថាប័នចំនួន២៤ និងរាជធានីខេត្តទាំង ២៥ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% ហើយ រីឯក្រសួងស្ថាប័នចំនួន១៦ផ្សេងទៀត ក៏បានប្រកាសស្ទើតែរួចរាល់ទាំងស្រុងផងដែរ។

លោកក៏បានអំពាវនាវឱ្យអ្នកដែលមិនទាន់បានទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ រូតរះទៅប្រកាសឱ្យបានទាន់ពេលវេលា ជៀងវាងរងនូវការទោសទណ្ឌផ្សេងៗ។

គួរជម្រាបថា បើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងកិច្ចប្រជុំលើកទី៣១ អាណត្តិទី៣ មានដូចនេះជា៖ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែមករា ៖ មានមន្ត្រីចំនួន ៥៥០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីមានការតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល២៨៤នាក់ និងមន្ត្រី ២៦៥នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។

តាមសំណូមពរស៊ើបអង្កត លោកកិត្តិនីតិកោសលបណ្ឌិត ប្រធាន អ.ប.ព. បានសម្រេចឱ្យបើកស្រោមសំបុត្រពិនិត្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ០១ករណី។
ការងារពាក្យប្ដឹង៖ អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែមករានេះចំនួន ២៨ពាក្យប្ដឹង។ អ.ប.ព. បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ០១ករណី ពាក់ព័ន្ធនឹងបទល្មើសរំលោភអំណាច និងសម្អាតប្រាក់។
ការងារអប់រំ៖ អ.ប.ព. បានធ្វើបទឧទ្ទេសនាមអំពី «យុវជនបន្តវេន» ក្នុងវេទិកាយុវជនស្អាតស្អំ ជូនសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺ សរុបចំនួន ៥២៥នាក់។
ការងារបង្ការ ទប់ស្កាត់អំពើពុករលួយ៖ អ.ប.ព. បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈចំនួន ១១គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ០៥ អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
ការងារបណ្តុះបណ្ដាល៖ មន្ត្រី អ.ប.ព. ចំនួន ៩៣ រូបថែមទៀត ត្រូវបានប្រកាសជានគរបាលយុត្តិធម៌។ មន្ដ្រី អ.ប.ព. ចំនួន ០១រូប បានទទួលការបណ្តុះបណ្តាលស្តីពីការវាយតម្លហានីភ័យថា្នក់ ជាតិ នៃការរីកសាយភាយហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ជាតិប្រឆាំងភេរវកម្ម និងគម្រោង EU-P2P របស់សហគមអឺរ៉ុប។

ករណីលោក ខេង យ័ន អភិបាលក្រុងកែប និងករណី៣ ផ្សេងទៀត៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា និងផ្តល់អនុសាសន៍លើការរាយការណ៍ ផ្សេងទៀតរបស់លោកកិត្តិនីតិកោសលបណ្ឌិត ប្រធាន អ.ប.ព. លើសភាពការណ៍ពាក្យប្តឹង សភាពការណ៏មូលដ្ឋាន និងកិច្ចការផ្សេងៗទៀតរបស់អង្គភាពដែលត្រូវអនុវត្តនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង