**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

រដ្ឋបាលខេត្តតាកែវ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋ ៣២៣គ្រួសារ នៅស្រុកសំរោង

ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣២៣គ្រួសារ ស្មើនឹង ៣៦៨ប័ណ្ណ ក្នុងភូមិបឹងកន្រ្ទន់ ឃុំស្លា នៅស្រុកសំរោង និងអញ្ជើញជួបពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិ សាស្រ្តខេត្តតាកែវ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាច្រើនរូបទៀត ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ដោយសង្ខេបរបស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ដោយបានបញ្ជាក់ថា នៅទូទាំងខេត្តតាកែវ បានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (ទាំងគម្រោងសាកល្បង Pre-Lmap, L-Map, ឡាសិប និងតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល) ការប្រមូលទិន្នន័យក្បាលដីសម្រេចបាន ៨២៩.៦៥៩ក្បាលដី បានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឈ័យបានចំនួន ៨១៧.៧៣៩ក្បាលដី និងចែកបណ្ណដល់ដៃប្រជាពលរដ្ឋ បានចំនួន ៨០៤.៣១៧បណ្ណ ក្នុងភូមិចំនួន ៨៨៩ នៃ ១.១២១ភូមិ ក្នុង ៧០ឃុំ សង្កាត់ លើ ១០០ឃុំ សង្កាត់ ស្មើនឹង ៨១,០៧% នៅក្នុងខេត្តតាកែវ ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ ដែលមានសម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី លោកបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចុកោណដំណាក់កាលទី០១ ដោយធ្វើយ៉ាងណាឱ្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ធ្វើការងារចុះបញ្ចីដីធ្លីនេះឱ្យហើយរួចរាល់ជាស្ថាបពរ ពោលគឺឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវប័ណ្ណកម្មសិទ្ធិដីធ្លីនេះឱ្យបានគ្រប់ៗគ្នានៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ក្រសួងរៀបចំដែនដី ដែលជាប្រតិបត្តករលើវិស័យដីធ្លី នឹងខិតខំប្រឹងប្រែងបញ្ចប់ការងារចុះបញ្ចីដីធ្លីនេះឱ្យហើយរួចរាល់ទាំង៥លានក្បាលដីនៅទូទាំងប្រទេសដែលនៅសេសសល់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីនេះ ព្រោះបើកាលណាបងប្អូនទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះហើយ បងប្អូននឹងបញ្ចប់វិវាទដីធ្លី បញ្ចប់ភាពមិនច្បាស់លាស់ ពិសេសគឺផ្តល់ភាពស្របច្បាប់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការគ្រប់គ្របទ្រព្យរបស់ខ្លួនឯង ពោលគឺសុវត្ថិភាពផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង