សម្តេចធិបតី ណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវតែរួមគ្នាទប់ស្កាត់ការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក ។
សម្ដេចធិបតី ក៏បានជំរុញឱ្យបង្វែរអ្នកទិញសាច់បង្កកទៅផ្សារភ្ជាប់ ជាមួយប្រជាពលរដ្ឋចិញ្ចឹមសត្វវិញ និងណែនាំដល់ក្រសួងកសិកម្មជួយកសិករឱ្យផលិតដែលចំណាយថ្លៃដើមទាប ហើយរក្សាស្ថេរភាពលក់នៅលើទីផ្សារ និងត្រូវពង្រឹងទីផ្សារចាស់ គុណភាព និងតម្លៃ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញការពង្រឹងការវិនិយោគក្នុងស្រុកលើវិស័យកសិកម្ម ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ៕