**ឯកឧត្តម ប្រាក់ សំអឿន នាំយកថវិកាដើម្បីឧបត្ថមដល់អធិការនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងការចំណាយលើការសាងសង់ប៉ុស្ដិ៍រដ្ឋបាលត្រពាំងគរថ្មី**ឈ្វេងយល់ពីតម្រិះប្រាជ្ញាចិនក្នុងកិច្ចសហប្រតិបត្តិការBRICSពីកំណាព្យបុរាណបីឃ្លា**ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន២**ប្រធានអាយប៉ាលើកទី៤៥ រៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូចូលរួមមហាសន្និបាតអាយប៉ា**ឱកាស! ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១៦ រូប**ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ណែនាំអភិបាលស្រុក មេឃុំ ត្រូវខិតខំយកចិត្តទុកដាក់តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់**នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដោយខុសច្បាប់ នូវសារធាតុញៀន នៅខណ្ឌដង្កោ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍ចុងក្រោយនេះ ករណីល្បែងស៊ីសងថយចុះគួរឱ្យកត់សម្គាល់**នៅសល់តែ ៤ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយ!**រដ្ឋមន្ត្រីមហាផ្ទៃ អញ្ជើញជាអធិបតីប្រកាសសេចក្តីសម្រេច កែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG)**ក្រុមអ្នកវិភាគ៖ ​ក្រុម​ហាម៉ាស​មិន​ត្រូវ​ដួល​រលំ​ទេ​បើ​ទោះ​បី​លោក Sinwar ស្លាប់​ក៏​ដោយ**ធនាគារកណ្តាលរបស់ប្រទេសចិនធ្វើប្រតិបត្តិការ SFISF ជាលើកដំបូង**ចិនផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដ៏សំខាន់ដល់លីបង់ ចំពេលមានជម្លោះកាន់តែខ្លាំង**លោក Wang Yi សន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីសន្តិសុខជាតិជប៉ុន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការចូលរួមពីអ្នកស្រឡាញ់បរិស្ថានពិតប្រាកដ គឺស្រឡាញ់កម្ពុជា មិនធ្វើនយោបាយធ្វើបាបខ្មែរ ធ្វើឱ្យខ្មែរអាប់ឱនកិត្តិយសនោះទេ**ក្រសួងបរិស្ថាន និងកងយោធពលខេមរភូមិន្ទ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារធនធានធម្មជាតិនិងខឿនការពារជាតិ**មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ**ឆៀកចល័តនៅខេត្តព្រៃវែង ពោធិ៍សាត់ ត្បូងឃ្មុំ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៥តុលា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីចលនាប្រឡងប្រណាំងស្តង់ដាស្ប៉ាអាស៊ានលើកទី៣ សម្រាប់ឆ្នាំ២០២៥-២០២៧

ក្រសួងសាធារណការ បើកកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើកទី៥ លើសេចក្តីព្រាងបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេសអូស្រ្ដាលី

ភ្នំពេញ៖ ឯកឧត្ដម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកទី៥ លើសេចក្តីព្រាងបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស ក្រុមការងារស្ថាប័ន Partnerships for Infrastructure (P4I) ក្រុមការងារបច្ចេកទេស Austroads ព្រមទាំងមន្រ្តីបច្ចេកទេសមកពីអង្គភាព ជំនាញក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលមតិយោបល់ ក៏ដូចជាធាតុចូលដើម្បីធ្វើឱ្យប្រសើរឡើងសេចក្តីព្រាងបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ដែលបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្តាលី។

កិច្ចប្រជុំពិភាក្សានេះជាផ្នែកមួយនៃដំណើរបេសកកម្មរបស់ក្រុមការងារបច្ចេកទេស P4I & Austroads មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ មករា ដល់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤ ដោយពិភាក្សាលម្អិត និងកែសម្រួលបទដ្ឋានបច្ចេកទេសតាមផ្នែកនីមួយៗ ទាក់ទងនឹងផ្លូវថ្នល់ដែលមានដូចជា ការឌីហ្សាញកម្រាលផ្លូវ ស្ពាន ប្រព័ន្ធរំដោះទឹក ផ្លូវប្រសព្វ ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ យែនឌ័រ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ សំដៅធ្វើឱ្យសេចក្តីព្រាងបទដ្ឋានបច្ចេកទេសនេះកាន់តែមានមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមតម្រូវការជាក់ស្តែងនៃស្ថានភាពផ្លូវថ្នល់នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង