**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

នាយករដ្ឋមន្ត្រី ណែនាំ ៦ចំណុច ដល់ក្រុមការងារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ​អនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ឱ្យទទួលជោគជ័យ

ភ្នំពេញ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំ៦ចំណុច ដល់ក្រុមការងារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅក្នុងការអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»​ ឱ្យ​កាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួបានជោគជ័យ​ ។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី មានប្រសាសន៍ថា ​រាជរដ្ឋាភិបាលបានដាក់ការរំពឹងខ្ពស់ ទៅលើការអនុវត្តកម្មវិធីពិសេសនេះឱ្យសម្រេចបានជោគជ័យ ដែលការនេះ ​នឹងផ្តល់ជាមូលដ្ឋានដ៏មានសារៈសំខាន់ ជាពិសេសបទពិសោធន៍ និងមេរៀនល្អៗ សម្រាប់ការបន្តរៀបចំ និងជំរុញការអនុវត្តផែនការមេដើម្បីអភិវឌ្ឍន៍​ និងជំរុញការវិនិយោគក្នុងទីតាំងសេដ្ឋកិច្ចសំខាន់ដ៏ទៃទៀតរបស់កម្ពុជា។

ក្នុងន័យនេះសម្តេចបានផ្ដល់នូវការណែនាំបន្ថែមមួយចំនួន ដល់ក្រុមការងារ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធនៅក្នុងការ អនុវត្ត «កម្មវិធីពិសេស» នេះ ដូចតទៅ ៖

ទី១. ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវបន្តបំពេញភារកិច្ច ដោយសកម្មក្នុងឆន្ទៈមោះមុត និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវ និងកិច្ចសហការខ្ពស់ ក្នុងការអនុវត្ត«កម្មវិធីពិសេស» ឱ្យសម្រេចបានជោគជ័យ និង លទ្ធផលជាក់ស្ដែងតាមការរំពឹងទុក។

ទី២. ក្រុមការងារ រួមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ «កម្មវិធីពិសេស»នេះឱ្យបានទូលំទូលាយ, ពន្យល់ឱ្យបានច្បាស់ និង ត្រឹមត្រូវ និងធ្វើបដិសណ្ឋារកិច្ចឱ្យបានល្អដល់វិនិយោគិន និងធុរជនដែលចូលមកទាក់ទងធ្វើការងារពាក់ព័ន្ធនឹង គម្រោងវិនិយោគរបស់ខ្លួន ដើម្បីទទួលបាននូវការលើកទឹកចិត្ត​ ក្នុងការអនុគ្រោះ និង ការគាំទ្រនានាពីរាជរដ្ឋាភិបាល។

ទី៣. ក្រុមការងារត្រូវខិតខំព្យាយាម​​ មានវិធីសាស្ត្រល្អ និងបំពេញភារកិច្ច ដោយស្វាហាប់ ក្នុងការទាក់ទាញការវិនិយោគ, ការថែទាំ និងការដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមរបស់វិស័យឯកជនព្រមទាំងត្រូវផ្ដល់កិច្ចសហការជិតស្និទ្ធដល់ វិស័យឯកជន។

ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវខិតខំ និងចូលរួមផ្តល់កិច្ចសហការល្អ ពិសេសត្រូវផ្ដល់ការសម្របសម្រួលខ្ពស់ និងត្រូវធ្វើប្រតិភូកម្ម សិទ្ធិអំណាចពេញលេញដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធី ពិសេសនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងជោគជ័យក្នុងការបំពេញការងារ ។

ទី៥. ក្រៅពីរបាយការណ៍ជាទៀងទាត់តាមកាលកំណត់​ ក្រុមការងារក៏មានកាតព្វកិច្ច រាយការណ៍បន្ទាន់ដោយឥតបង្អង់ជូនដល់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំនូវការណែនាំ ឬ ការដាក់ ចេញនូវវិធានការចាំបាច់នានា សំដៅដោះស្រាយឱ្យបានទាន់ពេលនូវបញ្ហាជាក់ស្តែងនានាក្នុងការអនុវត្ត «កម្មវិធីពិសេស» នេះ។

និងទី៦. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន ក៏ចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ ដល់ក្រុមការងារ ក៏ដូចជាគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ ប្រមុខរាជរដ្ឋាភិបាលក្នុងស្មារតីនៃការកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសនេះ ៕

អត្ថបទដែលជាប់ទាក់ទង