**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

មូលនិធិ IMF កែប្រែ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​អាស៊ី​ដោយ​ព្រមាន​ពី​ហានិភ័យ​របស់​ចិន

តូក្យូ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារ បានព្យាករថា សេដ្ឋកិច្ចអាស៊ីដែលកំពុងរីកចម្រើននឹងកើនឡើង ៥.២% នៅឆ្នាំនេះ ដែលយឺតពីឆ្នាំ ២០២៣ ប៉ុន្តែបានកែប្រែឡើងវិញពីការព្យាករណ៍របស់ខ្លួនកាលពីបីខែមុន លើកំណើនខ្លាំងជាងការរំពឹងទុកនៅក្នុងប្រទេសចិន។

ការព្យាករណ៍កំណើនក្នុងតំបន់សម្រាប់ឆ្នាំ ២០២៤ ដែលធៀបនឹងការពង្រីក ៥.៤% កាលពីឆ្នាំមុន ត្រូវបានធ្វើឱ្យប្រសើរឡើង ០.៤ ភាគរយពីខែតុលា។

នៅឆ្នាំ ២០២៥ អាស៊ីដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ត្រូវបានគេរំពឹងថានឹងកើនឡើង ៤.៨% ដែល IMF បានឲ្យដឹងនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដែលបានធ្វើឱ្យប្រសើរឡើងរបស់ខ្លួន។

ការប៉ាន់ប្រមាណកំណើនរបស់ប្រទេសចិនសម្រាប់ឆ្នាំនេះត្រូវបានកែសម្រួលដោយ ០.៤ ភាគរយដល់ ៤.៦% លើការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល ទោះបីជាវានៅតែយឺតជាងការពង្រីក ៥.២% កាលពីឆ្នាំមុនក៏ដោយ។

មូលនិធិ IMF បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិនអាចងើបឡើងវិញលឿនជាងការរំពឹងទុក ប្រសិនបើទីក្រុងប៉េកាំងធ្វើកំណែទម្រង់បន្ថែមលើវិស័យអចលនទ្រព្យ ដូចជាការរៀបចំរចនាសម្ព័ន្ធអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលក្ស័យធន ឬចំណាយច្រើនជាងការរំពឹងទុកដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។

ប៉ុន្តែវាក៏បានព្រមានផងដែរអំពីហានិភ័យដែលថាកំណើនរបស់ប្រទេសចិនអាចប៉ះពាល់ដល់ការរំពឹងទុក ប្រសិនបើអាជ្ញាធរងាកទៅរក ការរឹតបន្តឹងសារពើពន្ធដោយអចេតនា ដែលអាចប៉ះពាល់ដល់ការប្រើប្រាស់។

មូលនិធិ IMF បានឲ្យដឹងថា អវត្តមានកញ្ចប់គោលនយោបាយរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ទូលំទូលាយសម្រាប់វិស័យអចលនទ្រព្យដែលមានបញ្ហា ការវិនិយោគអចលនទ្រព្យអាចធ្លាក់ចុះលើសពីការរំពឹងទុក និងយូរជាងនេះ ជាមួយនឹងផលប៉ះពាល់អវិជ្ជមានសម្រាប់កំណើនក្នុងស្រុក និងដៃគូពាណិជ្ជកម្ម។

កំណើននៅក្នុងប្រទេសឥណ្ឌាត្រូវបានព្យាករណ៍ថានឹងនៅតែរឹងមាំនៅ ៦.៥% ទាំងនៅក្នុង ២០២៤ និង ២០២៥ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងពីខែតុលាដោយ ០.២ ភាគរយសម្រាប់ទាំងពីរឆ្នាំនៅលើតម្រូវការក្នុងស្រុកដែលធន់។

IMF បានឲ្យដឹងថា ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន កំណើនរបស់ប្រទេសជប៉ុនត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម ០.៩% ក្នុងឆ្នាំ ២០២៤ ពី ១.៩% កាលពីឆ្នាំមុន ដោយសារឥទ្ធិពលនៃតម្រូវការកើនឡើងបន្ទាប់ពីការដកចេញនូវវិធានការទប់ស្កាត់ដែលទាក់ទងនឹងជំងឺរាតត្បាតថយចុះ។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង

 

 

អត្ថបទដែលជាប់ទាក់ទង