**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥

ជំនួបរវាងឯកឧត្តមបណ្ឌិត ថោង ខុន និងប្រធាន FEI ជំរុញដល់ការពិនិត្យលទ្ធភាព កីឡាជិះសេះក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញអភិវឌ្ឍចលនាកីឡា និងជាប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានអនុញ្ញាតឱ្យ លោក Ingmar DE VOS ប្រធានសហព័ន្ធកីឡា បង្ហាត់ជិះសេះអន្តរជាតិ (FEI) និងជាសមាជិក គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) និងជាសមាជិកទីភ្នាក់ងារ ប្រឆាំងសារធាតុ ដូប៉ាពិភពលោក (WADA) ពិភាក្សា ក្នុងការបន្តគាំទ្រ ដល់ការអភិវឌ្ឍកីឡា ជិះសេះនៅកម្ពុជា ហើយក្នុងនោះ ប្រភេទកីឡាជិះសេះ ក៏ត្រូវបានជំរុញឱ្យ មានការពិនិត្យលទ្ធភាព ក្នុងការជំរុញ ដល់ការបញ្ចូលប្រភេទកីឡាជិះសេះ ទៅក្នុងការប្រកួតកីឡា យុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។

ជំនួបរវាងឯកឧត្តមបណ្ឌិត ថោង ខុន ជាមួយ លោក Ingmar DE VOS ប្រធាន សហព័ន្ធកីឡា បង្ហាត់ជិះសេះ អន្តរជាតិ ត្រូវបានធ្វើឡើង នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។ បន្ទាប់ពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតឱ្យប្រតិភូសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិចូលក្រាបថ្វាយបង្គំគាល់ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ផ្តោតសំខាន់លើការពិភាក្សា ក្នុងការបន្តគាំទ្រ ដល់ការអភិវឌ្ឍកីឡា ជិះសេះនៅកម្ពុជា តាមរយៈការពិនិត្យលទ្ធភាព ក្នុងការជំរុញ ដល់ការបញ្ចូលប្រភេទកីឡា ជិះសេះ ទៅក្នុងការប្រកួតកីឡាកម្រិតតំបន់ នាពេលអនាគត ជាពិសេសពិនិត្យលទ្ធភាព ក្នុងបញ្ចូលប្រភេទកីឡាជិះសេះក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា ដែលទាមទារឱ្យមានការវាយតម្លៃយ៉ាងហ្មត់ចត់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ស្របតាមស្តង់ដារកំណត់បច្ចេកទេស ដូចការរៀបចំការប្រកួតកីឡាអូឡាំពិកដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏ដូចជាស្នើសុំការគាំទ្រពីសហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ លើការរៀបចំអភិវឌ្ឍធនធានអត្តពលិក, ធនធានបច្ចេកទេស-ជំនាញថែទាំសេះ និងការសាងសង់ទីលានប្រកបតាមស្តង់ដារអន្តរជាតិ ដើម្បីស្នើសុំរាជរដ្ឋាភិបាល ក្នុងការពិនិត្យលទ្ធភាពបញ្ចូលប្រភេទកីឡាជិះសេះក្នុងការប្រកួតកីឡាយុវជនកម្រិតអាស៊ី នាឆ្នាំ២០២៩។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រគម្រោង “កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្មេងស្រីក្រីក្រ” របស់សហព័ន្ធលើការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញអ្នកថែទាំសេះនៅកម្ពុជា ដែលគម្រោងនេះពិតជាមានសារៈសំខាន់សម្រាប់សហព័ន្ធក្នុងការបណ្តុះបណ្តាលអ្នកថែទាំសេះប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងទិសដៅបន្តជំរុញអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជាឱ្យកាន់តែមានប្រជាប្រិយភាព និងក្លាយជាប្រភេទកីឡាដ៏មានសក្កានុពលផងដែរ។

គួរបញ្ជាក់ថា ជំនួបសម្តែងការគួរសមនេះមានសមាសភាពប្រតិភូកីឡាជិះសេះអន្តរជាតិអមដំណើរដោយលោក Jack HUANG អនុប្រធាន FEI និងលោកស្រី June YU ប្រធានគ្រប់គ្រងផ្នែកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ រីឯសមាសភាពសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ មានលោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងព្រះអង្គម្ចាស់ នរោត្តម ណានដា ទេវី អគ្គលេខាធិការ និងសមាជិកមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង