ឯកឧត្តម ឡេង ប៉េងឡុង កនាំកិច្ចប្រជុំពិភាក្សាការងារសម្រាប់អនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសមាជិកអង្គភាពគ្រប់គ្រងគម្រោង (PMU) ដើម្បីពិនិត្យសម្រាប់អនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរង ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី និងមន្រ្តីជំនាញមួយចំនួនទៀត ៕