**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ ថ្នាក់កងអនុសេនាធំ នៅសាលាពលទាហានទី១

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយល័យទី៤ កងទ័ពជើងគោក នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភ័ស្តុភារ ថ្នាក់កងអនុសេនាធំ ជូនដល់សិក្ខាកាម អង្គភាព ចំនុះយោធភូមិភាគទី១។

វគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារថ្នាក់កងអនុសេនាធំ សិក្សាមានរយះពេល ១ខែ ចំនួនសិក្ខាកាមសរុបចំនួន ៧២នាក់ ។ សិក្សាខ្លឹមសារមេរឿនរួមមាន៖ ១. មូលដ្ឋានចាត់តាំងភស្តុភារក្នុងកងទ័ព ២. ជំនាញស្បៀង ៣. ជំនាញយោធបរិក្ខា ៤. ជំនាញប្រេង និងជំនាញដឹកជញ្ជូន ។
ក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អ : ចំនួន ៤៣ នាក់ = ៥៩,៧៣ % និទ្ទេសល្អបង្គួរ : ចំនួន ២៦ នាក់ = ២៦,៣៩% និងនិទ្ទេសមធ្យម : ចំនួន ១០ នាក់ =១៣,៨៨% ។

ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ វគ្គបំប៉នជំនាញភស្តុភារ ថ្នាក់កងអនុសេនាធំ បានបញ្ចប់នាពេលនេះ ពិតជា មានសារៈសំខាន់ សំដៅធានាឱ្យការងារប្រយុទ្ធ និងការងារបម្រើប្រយុទ្ធក៏ដូចជា សកម្មភាពប្រចាំថ្ងៃ របស់កងទ័ពក្នុងការបំពេញភារកិច្ច។ ទទឹមនេះដែរវគ្គហ្វឹកហ្វឺននេះបានចូលរួម ចំណែកលើកកម្ពស់ និងបង្កើនសមត្ថភាព ក្នុងការដឹកនាំបញ្ជា និងបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើយ៉ាងពិតប្រកដ ទាំងការងារគ្រប់គ្រងភស្តុភារ និងការ លើកកម្ពស់ ដឹកនាំបញ្ជា ការបំពេញភារកិច្ចប្រកបដោយជោគជ័យ និងការទទួលខុស ត្រូវខ្ពស់ក្នុងការធានាជីវភាពនៅជូនកងទ័ព ក៏ដូចជាការបង្កើនការដឹកនាំគ្រប់ខ្សែរយៈ លើវិស័យការងារភស្តុភារ ដើម្បីឈានទៅសម្រេចភារកិច្ចចាំបាច់ចំពោះមុខក៏ដូចជាដា ដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បានថែមទៀតថា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានយកចិត្តទុកដាក់ធ្វើការកែទម្រង់ការងារធានាភស្តុ ភារក្នុងកងទ័ពជើងគោក ដើម្បីធានាបាននូវលទ្ធភាព និងប្រសិទ្ធភាពក្នុងការដឹកនាំកងទ័ពជើងគោក ការងារធានាភស្តុភារត្រូវអនុវត្ត តាមឋានានុក្រម ឯកភាពគ្នាតែមួយក្នុងជួរ កងទ័ពជើងគោក ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ។ ក្នុងន័យនេះការិយាល័យទី៤ បានខិតខំយកចិត្តទុកដាក់ពង្រឹងការងារធានាភស្តុភារ ពង្រឹងខ្សែ រយៈជំនាញ តាមរយៈគណៈកម្មការ អនុគណៈកម្មការពង្រឹងខ្សែរយៈជំនាញភស្តុភារ ពីកងទ័ពជើងគោក យោធភូមិភាគ កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹករង ធ្វើការគ្រប់គ្រងពង្រឹងសមត្ថភាពជំនាញ នាយទាហាន នាយទាហានរង និងពលទាហាន ជំនាញកំពុងបំពេញភារកិច្ចឱ្យបានល្អ តាមរយៈការបើកវគ្គបំប៉នជំនាញភស្តុភារជាបន្តបន្ទាប់ ។

សូមបញ្ជាក់ថា នេះជាឆ្នាំទី៥ហើយ ដែលការិយាល័យទី៤ កងទ័ពជើងគោក យកចិត្តទុកដាក់ បើកវគ្គ និងសហការរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ ដល់នាយ ទាហាន នាយទាហានរង និងពលទាហាន ជំនាញភស្តុភារ តាមបណ្ដាកងឯកភាព ចំណុះកងទ័ពជើងគោក សរុប ១៩វគ្គ ដែលមានសិក្ខាកាមចំនួន ១ ០៩៩ នាក់ (ក្នុងនោះសិក្ខាកាមយោធភូមិភាគទី១ ចំនួន ៦២នាក់) រួមមាន ៖ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជើងគោក ចំនួន ៧វគ្គ ដែល មានសិក្ខាកាម ចំនួន ៥៤០នាក់។

មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ចំនួន៤វគ្គ ដែលមានសិក្ខាកាម ចំនួន២៨០នាក់ ; ផ្ទៃក្នុងការិយាល័យទី ៤កងទ័ពជើងគោកចំនួន ៥វគ្គ ដែលមានសិក្ខាកាមចំនួន ២៦០នាក់ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ក្នុងផែនការរបស់អគ្គបញ្ជាការដ្ឋាន បើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញភស្តុភារតាម បណ្តាកងពលធំ យោធភូមិភាគ ចំនួន ៥វគ្គ ដែលមាន សិក្ខាកាម ចំនួន ៣៥១នាក់ ៕

អត្ថបទដែលជាប់ទាក់ទង