**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតរបស់ The Cambodia Daily ដែលមានចំណងជើងថា “ឧកញ៉ា ជ័យ កំពុងម៉ៅការកាប់ឈើខុសច្បាប់ឱ្យក្រុមហ៊ុនកូរ៉េ T.S.M.W លើផ្ទៃដី ជិត ១ម៉ឺនហិកតាក្នុងខេត្តស្ទឹងត្រែង”

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ជូនសាធារណជនទាំងក្នុង និងក្រៅស្រុក ព្រមទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាបថា ក្រោយពីបានពិនិត្យឃើញថា មានករណ៏ ការចុះផ្សាយនៅលើគេហទំព័រ The Cambodia Daily នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មាន ចំណងជើងថា “ឧកញ៉ា ជ័យ កំពុងម៉ៅការកាប់ឈើខុសច្បាប់ឱ្យក្រុមហ៊ុនកូរ៉េ T.S.M.W លើផ្ទៃដី ជិត ១ម៉ឺនហិកតាក្នុងខេត្តស្ទឹងត្រែង” ហើយខ្លឹមសារនេះក៏បានផ្សារភ្ជាប់ទៅជាមួយនឹងការចុះផ្សាយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅដោយសារព័ត៌មានអន្តរជាតិ Mongabay ផងដែរ។ ការចុះផ្សាយនេះ មានចរិតធ្វើឱ្យសាធារណជនមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំ ដែលការពិតនោះ ពុំមែនមានករណីដូច្នោះឡើយ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ខ្លឹមសារដែលបាន ផ្សព្វផ្សាយនៅលើគេហទំព័រខាងលើនោះ បានសរសេររៀបរាប់អំពីភូមិសាស្ត្រក្រុមហ៊ុន ធី អេស អឹម ដាប់ប៊ែលយូ ឯ.ក (T.S.M.W Co., Ltd.) គឺជាក្រុមហ៊ុនដែលបានទទួលសិទ្ធិតាមរយៈលិខិតលេខ ១៨១ សជណ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្តីពីការផ្ដល់សំណង នូវផ្ទៃដីទំហំ ៩.៧៨៨ហិកតា និង៨៨៨សង់ទីអា ដែលជាសម្បទានដីសេដ្ឋកិច្ច ជូនដល់ក្រុមហ៊ុន សម្រាប់ធ្វើការវិនិយោគ ដែលមានឈ្មោះលោក សូ សារ៉ាន ជាអភិបាលក្រុមហ៊ុន និងជាអ្នកទទួល ខុសត្រូវ។ ជាក់ស្តែងមិនមានឈ្មោះ ឧកញ៉ា មិក សាផាណារេត ឬហៅថាឧកញ៉ាជ័យនោះឡើយ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺ និងបដិសេធន៍ទាំងស្រុងថា ការផ្សព្វផ្សាយអត្ថបទ ព័ត៌មានខាងលើនេះ គឺជាការមួលបង្កាច់ ប្រឌិតរឿង និងបំផ្លើសបំភ្លៃការពិត មានចរិតប្រែក្លាយឱ្យ ទៅជាបញ្ហានយោបាយ ដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួនប៉ុណ្ណោះ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានដែលមានចរិត ពិសពុល ប្រកបដោយឧបាយកលទុច្ចរិតដូចបានចុះផ្សាយនោះ និងសូមថ្កោលទោសដល់ចំពោះ ក្រុមមួយចំនួនដែលបានប្រព្រឹត្ត និងនៅពីក្រោយករណីនេះ ព្រមទាំងសូមអំពាវនាវដល់គ្រប់ស្ថាប័ន មានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងនោះឱ្យបានម៉ឺងម៉ាត់បំផុត។

ជាមួយគ្នានេះរដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងរង់ចាំទទួលរាល់ព័ត៌មាន មតិស្ថាបនាពីសាធារណជន ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនឡើងជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង