សហភាពអឺរ៉ុបសន្យាថានឹងផ្តល់បណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែនចំនួន ២០,០០០នាក់បន្ថែមទៀត
បរទេស៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងកាលពីថ្ងៃពុធថា ទាហានអ៊ុយក្រែនចំនួន ២០,០០០នាក់ទៀតនឹងត្រូវហ្វឹកហាត់នៅក្នុងសហភាពអឺរ៉ុបនៅចុងរដូវក្តៅនេះ។
លោក Borrell បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំមួយរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្លុកនៅទីក្រុងប្រ៊ុចសែល រួមជាមួយទាហានដែលបានបណ្តុះបណ្តាលរួចហើយកើនដល់ ៦០,០០០នាក់។
រដ្ឋលេខាធិការការពារជាតិរបស់ប្រទេសនេះ លោក Siemtje Möller បាននិយាយនៅមុននេះថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងបណ្តុះបណ្តាលទាហានអ៊ុយក្រែន ១០,០០០នាក់បន្ថែមទៀតនៅឆ្នាំនេះ ជាផ្នែកនៃបេសកកម្មបណ្តុះបណ្តាលយោធារបស់សហភាពអឺរ៉ុបដែលទូលំទូលាយ។
ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បេសកកម្មយោធាសហភាពអឺរ៉ុបដើមឡើយគ្រោងនឹងបណ្តុះបណ្តាលទាហានរហូតដល់ ១៥,០០០នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។
រហូតមកដល់ពេលនេះ ទាហានអ៊ុយក្រែនប្រហែល ៤០,០០០នាក់ត្រូវបានបណ្តុះបណ្តាលតាមរយៈបេសកកម្មរបស់សហភាពអឺរ៉ុប។
នៅប្រទេសអាឡឺម៉ង់ ទាហានអ៊ុយក្រែនទទួលបានការណែនាំឱ្យប្រើប្រព័ន្ធការពារដែនអាកាស Patriot, រថក្រោះប្រយុទ្ធ Leopard ១ និង Leopard ២, រថក្រោះប្រយុទ្ធថ្មើរជើង Marder ក៏ដូចជាការបណ្តុះបណ្តាលវេជ្ជសាស្រ្ត និងការណែនាំយោធា។
ប្រភព៖ Yahoo News
ប្រែសម្រួលដោយ៖ ឡាយ លីហួ