**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

នាយឧត្តមសេនីយ៍ ស ថេត ដាក់ចេញការងារសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត សំដៅបន្ដរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ, ប្រធាននាយកដ្ឋានកណ្តាល, ប្រធាននាយកដ្ឋាន-អង្គភាព, ស្នងការនគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឯកភាពតាមរបាយការណ៍គ្រប់ផ្នែក និងអង្គភាពទាំងអស់ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងក្នុងកិច្ចប្រជុំ និងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាននាយកដ្ឋាន និងស្នងការនគរបាលរាជធានី-ខេត្ត ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈនេះ រួមមាន៖
*ទី១៖ បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកុម្ភៈ នៅតាមអង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវគ្រប់គ្រងការបំផ្ទុះផាវ, គ្រប់គ្រងក្មេងទំនើង ដែលមានចេតនាបង្កអុកឡុកសង្គម និងការកម្សាន្ដដែលហួសកម្រិតហើយឈានដល់ការប្រើហិង្សា, គ្រប់គ្រងការសម្រួលចរាចរណ៍នៅតំបន់ទីប្រជុំជន។
*ទី២៖ ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ត្រូវត្រៀម និងប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ និងក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។
*ទី៣៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានជោគជ័យ១០០ភាគរយ។

ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន ប្រធាននាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចខាងក្រោម៖

*ទី១៖ ការងារសន្ដិសុខ៖ ត្រូវបន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទកុំឲ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា, ម្ចាស់ការទប់ស្កាត់បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម ដោយត្រូវក្ដោបក្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវការពារឲ្យខាងតែបាននូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលខិតខំកសាង, ជំរុញស្រាវជ្រាវបង្ក្រាបបទល្មើស ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបន្ដពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់ដល់នគរបាលជាតិ។

*ទី២៖ ការងារប្រឆាំងបទល្មើស៖ នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ត្រូវវាយតម្លៃការបម្រែបម្រួលបទល្មើសឡើងវិញ ខណៈការបង្ក្រាបសម្រេចបានរហូតដល់ជាង៩០ភាគរយ ដែលជាតួលេខមួយដ៏ល្អនៃប្រតិបត្តិការរបស់សមត្ថកិច្ច។ ខិតខំបង្ក្រាបបទល្មើសដែលនៅសេសសល់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្ត ដែលមានព្រំដែនជាប់គ្នា។
ចំពោះបទល្មើសគ្រឿងញៀន ត្រូវបន្ដខិតខំស្រាវជ្រាវបង្ក្រាប បង្ការទប់ស្កាត់ និងជំរុញការអនុវត្តផែនការយុទ្ធនាការ។ ពង្រឹងទប់ស្កាត់ បង្ការការងារប្រឆាំងការជួញដូរមនុស្ស និងបង្កើនកិច្ចសហការល្អដើម្បីសង្គ្រោះជនរងគ្រោះ។ ទប់ស្កាត់ និងបង្ការក្មេងទំនើងដែលបង្កអសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។

*ទី៣៖ ការងារសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍៖ ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ ត្រួតពិនិត្យជាតិស្រវឹង ប្រកបដោយភាពទទួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ សំដៅទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ហើយជនបង្ករត់គេចខ្លួន ត្រូវខិតខំស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនជនបង្កយកមកចាត់វិធានការតាមច្បាប់។ ការត្រួតពិនិត្យរថយន្ដធុនធ្ងន់ ត្រូវបន្ថែមនូវការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបរ ហើយត្រូវមានកម្លាំងអន្ដរាគមន៍ដើម្បីជួយដល់សមត្ថកិច្ចនគរបាលចរាចរណ៍។
ការងារអគ្គិភ័យ កន្លងទៅទទួលបាននូវការកោតសរសើរពីប្រជាពលរដ្ឋ ប៉ុន្ដែត្រូវជំរុញ និងបង្កើននូវការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សំដៅបង្ការគ្រោះថ្នាក់ជាយថាហេតុ ហើយត្រូវចូលរួមម្ចាស់ការដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ព្រោះនៅពេលមានហេតុការណ៍បន្ដិចបន្តួចអាចគ្រប់គ្រងបាន។ ករណីនេះ នាយកដ្ឋានជំនាញ ត្រូវពិនិត្យមើលដែលកន្លងមកមានជនខិលខូចដើរលក់បំពង់អគ្គិភ័យ។
*ទី៤៖ ការងារព្រំដែន៖ បន្ដគ្រប់គ្រងកម្លាំងដែលឈរជើង ផ្គត់ផ្គង់ការហូបចុក ជម្រក ហ្វឹកហ្វឺន និងបង្កើនការល្បាតរួមគ្នា និងពង្រឹងវិន័យ។ លើសពីនេះ ត្រូវបន្ដចុះសួរសុខទុក្ខកងកម្លាំងឈរជើង ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយក៏ត្រូវបញ្ជ្រាបឲ្យកងកម្លាំងជួរមុខយល់ដឹងអំពីច្បាប់ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

*ទី៥៖ ការងារសេនាធិការ៖ តាមដាន និងចាត់វិធានការការអនុវត្តជាគោលការណ៍ ព្រមទាំងដាក់ចេញជាផែនការយុទ្ធសាស្ដ្រប្រចាំឆ្នាំ, ត្រៀមប្រធានបទចូលរួមសន្និបាតចូលរួមរបស់ក្រសួងមហាផ្ទៃ, ត្រៀមខ្លឹមសារខួបកំណើតនគរបាលជាតិ, ពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង