**រោងចក្រ-សហគ្រាសកើនឡើងចំនួន ១៥ទីតាំង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា**ទីភ្នាក់ងារ USAID បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា**អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់សមាជិក-សមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះខ្លឹមសារ អត្ថន័យ អត្តរូប នៃការកសាងផែនការអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ពលរដ្ឋក្នុងស្រុក-ក្រុង**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ រៀបចំពិធីជប់លៀងជាកិត្តិយសជូនគណៈប្រតិភូថៃ**សាខាកាកបាទក្រហមខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៦ ឆ្នាំ២០២៤**ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងកំណត់ហេតុ នៃកិច្ចប្រជុំ ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គ**ឯកឧត្តម ប៊ុន ហុន អញ្ជើញជាសហប្រធាន ជាមួយលេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ ដឹកនាំកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងកំណត់ហេតុ នៃកិច្ចប្រជុំ ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គ**គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែវិច្ឆិកា ខាងមុខនេះ ក្រោមទន់ប្រមាណជា៥លានដុល្លារ**អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបៀបវារៈចំនួន២**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាឱ្យសមាគមភស្តុភារកម្មកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**នគរបាលឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធធានាគារ៥នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ**បាត់វត្តមានជិតពីរទសវត្សរ៍ដោយគ្មានដាន ត្រីប៉ាសាណាក ឬរហស្សនាម «ខ្មោចទន្លេមេគង្គ» ត្រូវបានគេប្រទះឃើញម្តងទៀតនៅកម្ពុជា**ផ្ទះ២ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនប្រជានុរាស្ត្ររស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំក្សាន្ត**អភិបាលរងរាជធានី-ខេត្ត ៤០រូប បានយល់ច្បាស់អំពី កត្តាទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក របស់កម្ពុជា**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគដល់កងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ**គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តប៉ៃលិន**អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺជុំវិញករណីមន្ត្រីកងរាជអាវុធហត្ថម្នាក់ បង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព តាមរយៈការចាប់បោចសក់អ្នកបើកបរម្នាក់**ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើប្រតិបត្តិករទូរគមនាគមន៍ ចូលរួមបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍ និងគ្រឿងញៀន**PPIU ចុះអនុស្សរណៈជាមួយវិស័យឯកជន ជួយផ្ដល់អាហាររូបករណ៍ ការសិក្សាជំនាញខ្លីៗ និងផ្ដល់ការងារជូននិស្សិតកម្ពុជា

ឧត្តមសេនីយ៍ទោ សែម រតនា អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសគ្រាប់រំសេវ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព អសប ត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសគ្រាប់រំសេវសម្រាប់ប្រតិបត្តិការរក្សាសន្តិភាព​ អសប។

យោងតាមរបាយការណ៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង វណ្ណា វគ្គហ្វឹកហ្វឺនដែលមានរយៈពេល១២ថ្ងៃនេះ មានសិក្ខាមចូលរួមចំនួន១៧នាក់ ក្នុងនោះនារីចំនួន៤នាក់ ដែលទទួលបានការបណ្តុះបណ្តាលពីយោធាចារ្យបារាំង ចំនួន២រូប។ វគ្គហ្វឹកហ្វឺនដែលទើបបិទបញ្ចប់នេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់កងយោធពលខេមរភូមិន្ទផង និងសម្រាប់ប្រជាជនកម្ពុជាផង នោះគឺ ផ្តល់ចំណេះដឹងថ្មីៗផ្នែកបច្ចេកទេសថែទាំគ្រាប់រំសេវ និងគ្រឿងផ្ទុះ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-បារាំង។

វរសេនីយ៍ត្រី CYPRIEN MARTIN ទីប្រឹក្សាបារាំងអមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា ពីពេលនេះតទៅក្នុងលក្ខខណ្ឌចែងក្នុងច្បាប់អន្តរជាតិ សិក្ខាកាមទាំងអស់មានចំណេះដឹងបច្ចេកទេសក្នុងការគ្រប់គ្រង ទុកដាក់ឃ្លាំងគ្រាប់រំសេវទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងអំឡុងពេលចេញបំពេញបេសកកម្មរបស់អស់លោក ដែលនឹងត្រូវបានប្រគល់ឱ្យក្នុងពេលខាងមុខ។ លោកជឿជាក់ថា សិក្ខាកាមនឹងយកចំណេះដឹងថ្មីៗទាំងនេះទៅអនុវត្តក្នុងពេលឆាប់ៗ។

ឆ្នាំ២០២៤នេះ ជាខួបលើកទី៣១ ដែលកម្ពុជាធ្លាប់ជាប្រទេសទទួលទាហានមួកខៀវអង្គការសហប្រជាជាតិ ដើម្បីស្វែងរកសុខសន្តិភាពលើទឹកដីដ៏កំសត់ពោរពេញដោយជម្លោះ និងការហែកហួរដោយសារសង្រ្គាម ហើយក្នុងនោះក៏មានទាហានបារាំងចំនួន៤រូប បានពលីជីវិតផងដែរ។ តែពេលនេះកម្ពុជាបានប្រែខ្លួន ជាប្រទេសដែលបញ្ជូនកងកម្លាំងមួកខៀវចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព អសប ពោរពេញដោយសក្តានុពល។ ភាពជោគជ័យនេះ ស្តែងចេញពីការរួមចំណែកជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ពីភាគីបារាំង តាមរយៈការហ្វឹកហ្វឺនកន្លងមកនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់យោធាចារ្យបារាំង ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនមកបង្វឹក និងបញ្រ្ជាបធាតុចូលសំខាន់ៗដល់សិក្ខាកាមទាំងអស់។ លទ្ធផលនៃវគ្គហ្វឹកហ្វឺននេះ បានឆ្លុះបញ្ចាំងពីការខិតខំព្យាយាម សិក្សារៀនសូត្រ ក្រេបជញ្ជក់យករាល់ខ្លឹមសារមេរៀនទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីពង្រឹងសមត្ថភាព សុវត្ថិភាព និងឆ្លើយតបនឹងតម្រូវក្នុងតំបន់បេសកកម្ម។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានបន្ថែមថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានលក្ខណៈសមស្រប និងមានសារសំខាន់ ក្នុងទិសដៅកសាងពង្រឹងសមត្ថភាព និងការធ្វើនវានុវត្តន៍ចំណេះដឹង និងចំណេះធ្វើ ដល់កម្លាំងមួកខៀវលើជំនាញបច្ចេកទេសថែទាំគ្រាប់រំសេវ និងគ្រឿងផ្ទុះ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ បានបន្តថា វគ្គហ្វឹកហ្វឺននេះ ពិតជាបានឆ្លើយតបនឹងការស្នើសុំពីអង្គការសហប្រជាជាតិ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព។​

គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងចូលរួម​បេសកកម្ម​ក្រោមឆ័ត្រ អសប​ សរុបចំនួន​៩២៨១នាក់ ដែល​ក្នុង​នោះមាន​នារី​ចំនួន​៧៦៣នាក់ ទៅកាន់​បេសកកម្ម​ចំនួន12 ក្នុងប្រទេស​ចំនួន10 មានជាអាទិ៍៖ សាធារណ​រដ្ឋ​ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រឺស ម៉ាលី យេម៉ែន និងកុងហ្គោ។ បច្ចុប្បន្ន កម្លាំងមួក​ខៀវ​​កម្ពុជាចំនួន៦៤០នាក់ ក្នុងនោះមាននារីចំនួន​១១៥នាក់ ដែលកំពុងបំពេញបេសកកម្មនៅ សាធារណរដ្ឋស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី និងកុងហ្គោ៕

អត្ថបទដែលជាប់ទាក់ទង