ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងត្រួតពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ និងស្នាក់ការត្រៀមបណ្ដេញចេញ ស្ថិតនៅខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យការអនុវត្តការងារ កន្លែងស្នាក់នៅរបស់មន្រ្តីប៉ុស្តិ៍ ទីតាំងភូមិសាស្រ្ត និងសួសុខទុក្ខកងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងឱកាសនោះឯកឧត្តមអគ្គនាយកបានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខនិងទទួលយកសំណើរសំណូមពរបញ្ហាប្រឈមរបស់ប៉ុស្តិ៍នីមួយៗ និងស្នាក់ការត្រៀមបណ្ដេញចេញខេត្តព្រះសីហនុ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកបន្តផ្ដាំផ្ញើដល់មន្ត្រីកងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិដែលប្រចាំការនៅតំបន់នោះអោយយកចិត្តទុកដាក់ខិតខំពង្រឹងការពារទីតាំងភូមិសាស្រ្តនិងបែបបទចូលចេញប្រទេសរបស់ជនបរទេសដែលចូលមកស្នាក់នៅនិងមកទេសចរណ៍នៅប្រទេសកម្ពុជា។