**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន

អភិបាលខេត្តត្បូងឃ្មុំ ដាក់វិធានទប់ស្កាត់ការឈួសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់រួមសហការគ្នាទប់ស្កាត់ការឈួសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ។

ក្រោយទទួលបានបទបញ្ជារបស់អភិបាលខេត្ត ក្រុមការងារគណៈកម្មារទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំក្រុមការងារចំរុះកងកម្លាំងទាំង៣ សរុបចំនួន៣០នាក់ ត្រូវបន្តឈរជើងដើម្បីទប់ស្កាត់ ការឈួសឆាយទន្រ្ទានយកដីព្រៃលិចទឹកដោយខុសច្បាប់។

ក្រុមការងារក៏បាននាំយកអំណោយមានជាអង្ករ ចំនួន ៤០០គីឡូក្រាម និងថវិកាផ្ទាល់របស់លោកបណ្ឌិតអភិបាលខេត្ត ឧបត្ថម្ភដល់កម្លាំងចំរុះមួយទីតាំងចំនួន២លានរៀល សរុបចំនួន៨លានរៀល​ រៀងរាល់ខែ​។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការទប់ស្កាត់ និងការឈួសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ដ្រស្រុកក្រូចឆ្មារ នៃខេត្ដត្បូងឃ្មុំ
កម្លាំងដែលត្រូវឈរជើងប្រចាំការល្បាតក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ តាមបណ្តាទីតាំងសំខាន់ៗមានចំនួន៤ទីតាំងរួមមាន៖ ទីតាំងទី១៖ ឃុំក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក), ទីតាំងទី២៖ តំបន់ពស់អំបែង (គ្រប់ដណ្តប់ឃុំទួលស្នួល), ទីតាំងទី៣៖ តំបន់ចម្ការចិន (គ្រប់ដណ្តប់ ឃុំ ប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយ), ទីតាំងទី៤៖ តំបន់ខ្នងព្រែក (គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី) ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ។

ប្រសិនបើមានបទល្មើសកើតឡើង គឺកងកម្លាំងប្រដាប់អាវុធ ដែលមានចំណុះ៧នាក់ ក្នុងមួយទីតាំង ត្រូវតែចាប់ខ្លួនស្រាវជ្រាវវែកមុខ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែការទន្ទ្រាន ដែលមានបទល្មើសជាក់ស្ដែង យើងចុះទៅកំពុងភ្ជួររាស់ ដាំដុះនៅតំបន់ហាមឃាត់ គឺកងកម្លាំងយើងចុះប្រតិបត្តិការ គឺមានសិទ្ធិពេញលេញ ក្នុងការបង្ក្រាបនៅបទល្មើសជាក់ស្ដែង។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ សូមខិតខំជួយការពារឲ្យបានគង់វង្ស។ ក្នុងនោះផងដែរ ប្រសិនបើជនខិលខូចនៅតែបន្តការឈូសឆាយមិនស្ដាប់តាមការណែនាំទេក្រុមការងារ នឹងចុះទៅដល់គោលដៅដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត និងដាច់ខាតហាមមិនឲ្យគ្រឿងចក្រចូលទីដីព្រៃលិចទឹកជាដាច់ខាត លើកលែងតែប្រជាពលរដ្ឋដែលបានអាស្រ័យផលមានទទួលស្គាល់ដោយអាជ្ញាធរ។ ពិសេសអ្នកអាស្រ័យផលនៅតំបន់នេះត្រូវតែផ្សព្វផ្សាយ ដើម្បីកុំឲ្យមានទន្ទ្រានដីបន្ថែមទៀត ហើយប្រញាប់ចាកចេញពីកន្លែងដីតំបន់ហាមឃាត់នេះជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង