ទឹកចិត្តមេត្តាធម៌! សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួយប្អូនស្រី ភេន ចន្នី ដែលមានអាការហត់ និងញ័រដើមទ្រូងជាប្រចាំអស់រយៈពេលយូរឆ្នាំ
ភ្នំពេញ៖ ដោយទឹកចិត្តមេត្តាសន្តោសពីសំណាក់សម្តចមហាបវរធិបតី និង លោកជំទាវបណ្ឌិត, លោកទាំងទ្វេបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) បញ្ជូនប្អូនស្រីមកទទួលការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ក្រោយពីទទួលបានការពិនិត្យក្រុមគ្រូពេទ្យឯកទេសបេះដូងរកឃើញថាបងស្រីមានបញ្ហាហើមសួត និងបេះដូងដើរខុសចង្វាក់ធ្ងន់ធ្ងរ (Acute pulmonary edema and Atrial Fibrillation)។ បន្ទាប់ពីទទួលបានការព្យាបាលបច្ចុប្បន្ន ប្អូនស្រីបានធូរស្បើយ និងមានសុខភាពរឹងមាំ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍រំភើបរីករាយ និងការគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងថ្លៃអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕