**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បង្ហាញពីភាពជឿនលឿននៃបច្ចេកវិទ្យា ជម្រុញឱ្យមានវត្តមានឧបករណ៍បច្ចេកវិទ្យាទំនើបៗយ៉ាងច្រើន

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានបង្ហាញពីភាពជឿនលឿននៃបច្ចេកវិទ្យា បានជម្រុញឱ្យមានវត្តមានឧបករណ៍បច្ចេកវិទ្យាទំនើបៗយ៉ាងច្រើនដូចជា ទូរសព្ទឆ្លាតវ៉ៃ (IPhone, Samsung, Hauwei, Google), Tablet (Ipaid, Okitel, Asus Rog Flow, Pixelbook), នាឡិកាឆ្លាតវ៉ៃ, ទូរទស្សន៍, កុំព្យូទ័រ និងឧបករណ៍ផ្សេងៗទៀត ដែលមនុស្សជុំវិញលើពិភពលោកពេញនិយមប្រើប្រាស់ជាប្រចាំសម្រាប់ជួយលើកិច្ចការងារនានា។

បច្ចុប្បន្នយើងសង្កេតឃើញវត្តមាននៃការដំឡើងឧបករណ៍សាកថ្មទូរសព្ទ(ខ្សែសាកថ្ម) នៅតាមទីសាធារណៈ ដូចជាផ្សារទំនើប សួនច្បារសាធារណៈ អាកាសយានដ្ឋាន (កន្លែងអង្គុយរង់ចាំ) និងកន្លែងអង្គុយកំសាន្តនៅតាមទីសាធារណៈនានា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរសាកថ្មទូរសព្ទ។ ត្បិតការផ្តល់ឧបករណ៍សាកថ្មទូរសព្ទតាមទីសាធារណៈបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ប៉ុន្តែវាក៏អាចផ្តល់ឱកាសដល់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាធ្វើការវាយប្រហារទៅលើជនរងគ្រោះផងដែរ។

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមបង្ហាញល្បិចថ្មីរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានបង្កប់ខ្សែសាកថ្មទូរសព្ទដែលផ្ទុកមេរោគ នៅតាមទីសាធារណៈដើម្បីធ្វើការវាយប្រហារទៅលើទូរសព្ទដៃជនរងគ្រោះដើម្បីលួចទិន្នន័យ គណនីបណ្តាញសង្គម និងប្រើប្រាស់ទូរសព្ទដៃជនរងគ្រោះក្នុងគោលបំណងផ្សេងៗ ដូចជា ប្រើប្រាស់ Mining រូបិយប័ណ្ណអេឡិចត្រូនិកជាដើម។

ក្រុមការងារសូមចែករំលែកវិធីសាស្ត្រការពារទូរសព្ទដៃដូចខាងក្រោម៖
• ប្រើប្រាស់ Power Bank៖ គួរទិញ Power Bankពីក្រុមហ៊ុនដែលគួរឲ្យទុកចិត្ត ដើម្បីងាយស្រួលដាក់តាមខ្លួនសាកថ្មទូរសព្ទរបស់លោកអ្នកនៅពេលចាំបាច់។
• ប្រើប្រាស់ខ្សែសាកថ្មទូរសព្ទផ្ទាល់ខ្លួន៖ លោកអ្នកគួរដាក់ខ្សែសាកទូរសព្ទជាប់ខ្លួន ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់ និងគួរចៀសវាងការប្រើប្រាស់ខ្សែសាកទូរសព្ទដែលដាក់តាមទីសាធារណៈ។

• ធ្វើបច្ចុប្បន្នភាពទូរសព្ទ៖ ការធ្វើបច្ចុប្បន្នភាពទូរសព្ទឲ្យបានទៀងទាត់ គឺដើម្បីការពារទូរសព្ទរបស់លោកអ្នកពីការវាយប្រហារដោយក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា
• ត្រួតពិនិត្យ និងតាមដានទូរសព្ទ៖ ករណីលោកអ្នកបានប្រើប្រាស់ខ្សែសាកទូរសព្ទនៅតាមទីសាធារណៈ ដូច្នោះលោកអ្នកគួរតាមដាន និងត្រួតពិនិត្យទូរសព្ទរបស់លោកអ្នកជាប្រចាំ ក្នុងករណីសង្ស័យទូរសព្ទត្រូវបានវាយប្រហារ សូមចុចបិតទូរសព្ទ បន្ទាប់មកប្រឹក្សាជាមួយអ្នកជំនាញដើម្បីស្វែងរកដំណោះស្រាយ។

អត្ថបទដែលជាប់ទាក់ទង