**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស

តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនឃាតក សម្លាប់ស្ត្រីមានផ្ទៃពោះ ៥ខែ និងដុតសាកសព ប្លន់យកម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យជាឃាតក សម្លាប់ស្ត្រីមានផ្ទៃពោះ៥ខែ និងដុតសាកសព ហើយប្លន់យកម៉ូតូ ត្រូវបានលោកស្រី ថ្លាង ស្រីណុច ព្រះរាជអាជ្ញារអយ្យកាលអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ ក្រមព្រហ្មទណ្ឌ បញ្ជូនទៅចៅក្រមស៊ើបសួរ លោកចៅក្រម ស៊ូ បញ្ញា រួចរាល់ហើយ។

ពាក់ព័នន្ធករណីនេះដែរលោកចៅក្រម ស៊ូ បញ្ញា សម្រេចចោទប្រកាន់ និងឃុំខ្លួនឃាតកនេះដាក់ពន្ធនាគារ។

យោងតាមច្បាប់មាត្រា២០០ បទឃាតកម្មគិតទុកជាមុន៖ ឃាតកម្មគិតទុក គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈដើម្បីប្រព្រឹត្តិអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
ក្រោយមានករណីឃាតកម្មប្លន់សម្លាប់ស្ត្រីមានផ្ទៃពោះ៥ខែ ដោយចាក់សាំងដុតហើយយកប្លន់ម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្ដាល សហការគ្នាជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ តាមប្រម៉ាញ់ រហូតឃាតខ្លួនបានកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយគេចខ្លួនជាច្រើនថ្ងៃមក។

សូមជម្រាបថា ករណីឃាតកម្មគិតទុកជាមុននេះ (សម្លាប់ ដុតសាកសព យកម៉ូតូជនរងគ្រោះ) បានកើតឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រៃខាងជើងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល និងប្រទះឃើញសាកសពជនរងគ្រោះនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចខាងលើ។

បើតាមលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមលោកបានបញ្ជាដឹកនាំកម្លាំងជំនាញនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ឱ្យលោកវរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំផ្ទាល់ និងសម្របសម្រួលសហការជាស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមទាំងអង្គភាពពាក់ព័ន្ធបើកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើឱ្យបានជាដាច់ខាត។

លោកបានបន្តថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល, លោកព្រះរាជអាជ្ញារាជធានីភ្នំពេញ និងលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ដោយមានការសហការគ្នា រវាងកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសម្របសម្រួលផ្នែកបច្ចេកទេសដោយផ្ទាល់ ទើបកំណត់បាននូវមុខសញ្ញាជនដៃដល់ជាឃាតក រហូតឈានដល់ការបើកកិច្ចសហប្រតិបត្តិការរួមគ្នា ស្វែងរកឃើញ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ រតនា ហៅ គាង  អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាឃាតករសម្លាប់ជនរងគ្រោះឈ្មោះ ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

លោកបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រតនា ហៅគាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបចំគម្រោងផែនការ និងត្រៀមសម្ភារៈទុកជាមុនដើម្បីសម្លាប់ជនរងគ្រោះឈ្មោះ ថារី ហៅស្រីម៉ី ពិតប្រាកដមែន។ មូលហេតុដោយគេចាញ់ល្បែង ជំពាក់លុយគេច្រើន។

តាមការបំភ្លឺពីឈ្មោះ ទី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅបច្ចុប្បន្នឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវជាប្តីជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ថារី ហៅស្រីម៉ី ជាប្រពន្ធខ្លួនមានផ្ទៃពោះ ៥ខែ និងតាមព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានបង្ហើបឱ្យដឹងថាបុគ្គលឈ្មោះ រតនា ហៅគាង នេះគឺជាមនុស្សម្នាក់ញៀនល្បែង ឈ្លក់វង្វែងសប្បាយនឹងស្រីញី ពិសេសតែងតែធ្វើសកម្មភាពលួច ឆបោកគេឯងជាច្រើនលើកច្រើនសារមកហើយ តែជនរងគ្រោះទាំងនោះពុំបានប្តឹងសមត្ថកិច្ចឡើយ៕

អត្ថបទដែលជាប់ទាក់ទង