**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី

ឯកឧត្ដម សាយ សំអាល់ ចង់ឃើញពលរដ្ឋខ្មែរគ្រប់រូប មានទ្រនំសុភមង្គល សុខភាពល្អ មានលទ្ធភាពបញ្ជូនកូនទៅរៀន ដែលរួមចំណែកកសាងមូលធនមនុស្សឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ឯកឧត្ដមចង់ឃើញប្រជាជនខ្មែរគ្រប់ៗរូបមានទ្រនំសុភមង្គល មានម្ហូបលើតុ មានសុខភាពល្អ ហើយមានលទ្ធភាពបញ្ជូនកូនទៅសាលារៀន ដែលរួមចំណែកក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ ដែលនេះជាបុរេលក្ខខណ្ឌក្នុងការធានានិរន្តរភាពនៃសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងនៃជាតិ និងប្រជាជនកម្ពុជា។

ការថ្លែងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់ពាន និងបំពាក់មេដាយ ក្នុង «កម្មវិធីពានរង្វាន់ស្ថាបត្យករវ័យក្មេងកម្ពុជា ឆ្នាំ២០២៣» ក្រោមប្រធានបទ «ទីក្រុងនៃក្តីស្រមៃនាពេលអនាគត» ដែលរៀបចំដោយសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក)។ កម្មវិធីនេះទទួលបានការគាំទ្រពីគណៈស្ថាបត្យករកម្ពុជា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នាសាលសន្និសីទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស ពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈអភិបាលក្រុងអរិយក្សត្រ គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគម សាកលវិទ្យាល័យ ក្រុមហ៊ុនឯកជន សមាជិកសមាជិកា សមាគម ស.វ.ស.ស.ក រួមជាមួយសាស្ត្រចារ្យ និងសិស្សនិស្សិត សរុបចំនួន ៤០០នាក់។
លោក សេង ប៊ុនវីរៈ ប្រធានសមាគម ស.វ.ស.ស.ក បានឡើងអានរបាយការណ៍ពីកម្មវិធីប្រកួត និងវឌ្ឍនភាពសមាគម ជូនឧបនាយករដ្ឋមន្ត្រី និងអង្គពិធី។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះគណៈស្ថាបត្យករកម្ពុជា និងសមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករ កម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកលើកកម្ពស់ធនធានមនុស្សលើវិស័យស្ថាបត្យកម្ម និងនគរូបនីយកម្ម ស្របទៅតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមលើកទឹកចិត្តបន្តការជំរុញ និងលើកស្ទួយនេះជាបន្តបន្ទាប់បន្ថែមទៀតផងដែរ។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ក្រុមបេក្ខជនជ័យលាភីដែលធ្វើបានល្អលើការប្រកួតប្រជែង និងបានអបអរសាទរដល់ប្រទេសកម្ពុជា ដែលមានធនធានមនុស្សពូកែៗកាន់តែច្រើនក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ដើម្បីឱ្យអនាគតរបស់កម្ពុជាកាន់តែភ្លឺស្វាងនោះគឺត្រូវពឹងផ្អែកលើធនធានខួរក្បាល ឬមូលធនមនុស្សជាកត្តាសំខាន់។
ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសថតរូបអនុស្សាវរីយ៍ជាមួយទីប្រឹក្សាកិត្តិយសសមាគម និងប្រគល់លិខិតសរសើរដល់គណៈកម្មការដាក់ពិន្ទុ គ្រូឧទ្ទេស ម្ចាស់ឧបត្ថម្ភកម្មវិធី និងក្រុមការងាររៀបចំកម្មវិធី។ ឧបនាយករដ្ឋមន្ត្រី បានប្រគល់ពាន និងបំពាក់មេដាយ ដល់ក្រុមជ័យលាភីលេខ១ ដល់លេខ៣ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង