**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង

ឯកឧត្ដម សុខ ពុទ្ធិវុធ ដឹកនាំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ បានរៀបចំកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការសកម្មភាពឆ្នាំ ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្ដម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកអនុប្រធាន ឯកឧត្ដម លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ សរុប៤១រូប។

សេចក្ដីព្រាងផែនការសកម្មភាពនេះ គឺស្របតាមយុទ្ធសាស្ត្រទាំង១០ នៃផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនោះយើងមានចង្កោមសកម្មភាពចំនួន៣៩ និងសកម្មភាពសំខាន់ៗសរុបចំនួន១៧៨។

ក្នុងឱកាសនេះដែរ ឯកឧត្ដមប្រធាន​ ក៏បានជំរុញដល់គ្រប់រចនាសម្ពន្ធចំណុះ ស.ស.យ.ក. ខេត្តតាកែវ ទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកក្នុងការបញ្ចប់ការរៀបចំផែនការសកម្មភាពនេះ ក៏ដូចជាការចូលរួមអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៤-២០២៨ នេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ ផែនការសកម្មភាពនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តសកម្មភាពនានាឈានទៅសម្រេចជោគជ័យ ក្នុងការប្រែក្លាយ ស.ស.យ.ក. ខេត្តតាកែវ ឱ្យទៅជាកម្លាំងចលករស្នូល និងជាស្ថាប័នគំរូក្នុងការប្រមូលផ្តុំយុវជន ដែលប្រកបដោយថាមពល សក្តានុពល ផលិតភាព និងឆន្ទៈមោះមុត ក្នុងការចូលរួមចំណែកជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចលនាជំរុញលើកទឹកចិត្ត និងបំផុសស្មារតីដល់យុវជន និងស្រទាប់មហាជនទូទៅក្នុងការធ្វើឱ្យប្រសើរឡើងនូវផ្នែកសេដ្ឋកិច្ច លើកតម្កើង និងផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់ និងប្រពៃណី របស់ជាតិយើង ព្រមទាំងបំផុសយុវជនឱ្យចូលរួមក្នុងសកម្មភាពផ្នែកសង្គម និងមនុស្សធម៌កាន់តែទូលំទូលាយបន្ថែមទៀត។

ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធានអង្គប្រជុំ ក៏បានជំរុញការដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថលសម្រាប់គ្រប់គ្រងការងារ ដែលជាការចូលរួមរបស់យុវជនខេត្តតាកែវនៅក្នុងការជំរុញបរិវត្តកម្មឌីជីថល រួមចំណែកបង្កើនសមត្ថភាពក្នុងការចាប់យកបច្ចេកវិទ្យាថ្មីៗមកប្រើប្រាស់ ពន្លឿនប្រសិទ្ធភាព គុណភាពការងារ និងជាការអភិវឌ្ឍសមត្ថភាព ផ្ដល់ឱកាសដល់យុវជនឱ្យក្លាយជាពលរដ្ឋឌីជីថល និងអាចមានសមត្ថភាពការប្រកួតប្រជែងខ្ពស់នៅក្នុងបរិបទឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង