**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ ចុះអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវប្រាំងប្រជាកសិករក្នុងខេត្តតាកែវ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម អមដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ត្រីជំនាញក្រសួង ដោយមានកិច្ចសហការជាមួយលោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករ ចំនួន ៩ឃុំ នៃស្រុកបាទី ក្នុងខេត្តតាកែវ។

សូមជម្រាបថា កាលពីសប្តាហ៍កន្លងទៅ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំពត់សរ ឃុំក្រាំងធ្នង់ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំពារាម ឃុំចំបក់ ឃុំដូង និងឃុំត្នោត ក្នុងស្រុកបាទី ខេត្តតាកែវ ចំនួន ៤,០៥០ហិកតា ដែលប្រឈមខ្វះទឹក ដោយបានប្រើប្រាស់ស្ថានីយបូមទឹកចំនួន៤ ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង និងអេស្កាវ៉ាទ័រចំនួន ២គ្រឿង ដើម្បីកាយនាំទឹក។

ឯកឧត្តមអគ្គនាយក បានឱ្យដឹងថា ផែនការបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកបាទីមានចំនួន ២,០០០ហិកតា ប៉ុន្តែជាក់ស្តែងបងប្អូនប្រជាពលរដ្ឋធ្វើស្រែប្រាំងរហូតដល់ ៤,០៥០ហិកតា ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប្រភពទឹកពីបឹងទន្លេបាទីមានកម្រិតទឹកទាប មិនគ្រប់គ្រាន់សម្រាប់បញ្ជូនទៅតាមប្រឡាយហនុមាន ដើម្បីអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមខ្វះទឹកនោះទេ តម្រូវឱ្យមានកិច្ចអន្តរាគមន៍បើកទឹកពីទំនប់តាសាលទំលាក់មកជួយបន្ថែមទៀត។

ជាកិច្ចអន្តរាគមន៍ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានបញ្ជាឱ្យបើកទ្វារទឹកទំនប់តាសាល ដើម្បីបញ្ជូនទំលាក់មកទំនប់រលាំងជ្រៃសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងច្បារមន ស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងស្រោចស្រពផលដំណាំ និងបញ្ជូនបន្តតាមស្ទឹងព្រែកត្នោតមកទំនប់៧មករាកំពង់ទួល ដើម្បីបញ្ជូនបន្តតាមប្រឡាយ ៧៨ ចូលអាងទន្លេបាទី។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា ពេលនេះទឹកបានធ្លាក់មកដល់ទំនប់៧មករាកំពង់ទួល ហើយក្រុមការងារកំពុងដើរបិទទ្វារទឹកតាមសណ្តប្រឡាយ៧៨ និងបានលើកទ្វារទឹកនៅខាងចុងប្រឡាយ៧៨ ដើម្បីបញ្ជូនចូលអាងទន្លេបាទី រួចបញ្ជូនចេញទៅប្រឡាយហនុមាន បម្រើការស្រោចស្រពផ្ទៃដីស្រូវប្រាំងប្រជាពលរដ្ឋក្នុងឃុំចំនួន៩ នៃស្រុកបាទី ចំនួន ៤,០៥០ហិកតា និងដំណាំរួមផ្សំ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង