**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ**នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា**រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា**រាជរដ្ឋាភិបាល សម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងសុងខ្លា នៃប្រទេសថៃ**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន

លោក ឡុង ឌីម៉ង់ និងលោកឧកញ៉ាបណ្ឌិត អេង ចំរើន អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារក្រុម៨ខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានកិត្តិយស ក្រុមការងារសមាគមយុវជនក្រុម៨ និងលោកឧកញ៉ាបណ្ឌិត អេង ចំរើន ប្រធានក្រុមការងារ ព្រមទាំងសមាជិក សមាជិកា ព្រមទាំងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ នៅភោជនីយដ្ឋានសណ្ឋាគារ ឆ្នេរថ្មី ខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ មានប្រសាសន៍លើកឡើងថា ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ខ្ពស់ពី លោកឧកញ៉ាបណ្ឌិត អេង ចំរើន លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារនឹងបន្តពង្រឹងការដឹកនាំក្រុមការងារបច្ចុប្បន្ន ហើយបន្តពង្រីកសមាសភាពបន្ថែមទៀត ពោលគឺពង្រឹងសមាសភាពសមាជិក សមាជិកា របស់ក្រុមការងារឲ្យកាន់តែរឹងមាំ ហើយនឹងព្យាយាមពង្រីកចលនាសកម្មភាពយុវជនបន្ថែមទៀត ដើម្បីមានការទំនាក់ទំនងល្អ និងធ្វើឲ្យកាន់តែមានភាពរឹងមាំគ្រប់កន្លែង អាចដឹងបានលឿនពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកមានការជឿជាក់ថា ក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ អាចនឹងចូលរួមជាភ្នែកជាច្រមុះរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជារបស់យើងក្នុងការចូលរួមប្រមូលព័ត៌មាន និងដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបន្តថា គ្រប់សកម្មភាពដែលក្រុមការងារបានចុះធ្វើកន្លងមកនេះគឺពិតជាល្អ ហើយសូមឲ្យថ្នាក់ដឹកនាំ ក្រុមការងារបន្តចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពិតប្រាកដ និងលើកទិសដៅការងារបន្តឲ្យបានច្រើនបន្ថែមទៀតដើម្បីចូលរួមជាមួយអាជ្ញាធរមូលដ្ឋានសំដៅឲ្យបានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។

លោកឧកញ៉ាបណ្ឌិត អេង ចំរើន ក៏បានលើកឡើងថា សមាគមយុវជនក្រុម៨ គឺជាសមាគមមនុស្សធម៌មួយដែលបានបង្កើតឡើងអស់រយៈពេល ១៤ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញផ្ទាល់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០១០។

ក្រុមការងារបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយដល់កិច្ចការមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជារួមមាន វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ការបង្កើតសហគមន៍កសិកម្ម ជួយដល់កសិករ ព្រមទាំងកិច្ចការងារជាច្រើនទៀត ដែលសកម្មភាពទាំងអស់នេះ មានគោលបំណងរួមគឺ រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងចក្ខុវិស័យរយៈពេលវែង ដើម្បីកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច កែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការពារបរិស្ថាន។

ជាចុងក្រោយក្នុងនាមប្រធានក្រុមការងារយុវជនក្រុម៨ ខេត្តព្រះសីហនុ លោកឧកញ៉ាបណ្ឌិត អេង ចំរើន សូមប្តេជ្ញាចិត្តថានឹងបន្តសកម្មភាពក្រុមការងារឱ្យរឹតតែមានភាពផុសផុល ក៏ដូចជាខិតខំផ្តួចផ្តើមដឹកនាំ និងចូលរួមសកម្មភាពនានា និងការងារមនុស្សធម៌ឱ្យបានកាន់តែប្រសើរ រីកចម្រើន និងជោគជ័យជាបន្តបន្ទាប់ ដើម្បីចូលរួមលើកស្ទួយការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង