ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្ត គោរពទង់ជាតិ នាព្រឹកថ្ងៃចន្ទ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី៥ ខែកុម្ភ: ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានធ្វើការណែនាំ ដល់កម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារ តាមតួនាទី ភារកិច្ច ឲ្យបានល្អ, ពង្រឹងការយាមល្បាត ប្រចាំការ ត្រៀមកម្លាំងអន្តរាគមន៍២៤ , ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោគ, ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានក្រើនរំលឹកដល់កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ គោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំឲ្យបានល្អ និង ត្រូវប្រើប្រាស់ឯកសណ្ឋានឲ្យត្រឹមត្រូវតាមច្បាប់កំណត់ និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ។
មួយវិញទៀតរដូវនេះជារដូវក្តៅហួតហែងកម្លាំងជំនាញ បង្ការ និងពន្លត់អគ្គីភ័យត្រូវមានកម្លាំងប្រចាំការជានិច្ចនិងត្រួតពិនិត្យរថយន្តពន្លត់អគ្គីភ័យមើលទឹកក្នុងធុងនិងប្រេងជាប្រចាំ ពេលមានហេតុការណ៍គ្រោះអគ្គីភ័យកើតឡើងចេញអន្តរាគមន៍បានទាន់ពេល ៕