មន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ក្នុងស្រុកសន្ទុក
ភ្នំពេញ៖ នៅថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យមកំលាំង ៦៥សេះ ចំនួន ១គ្រឿង ទៅអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលដ្ឋប្រមាណ ៣០០ហិកតា ដែលកំពុងប្រឈមខ្វះទឹក ស្ថិតនៅភូមិបឹងល្វា ឃុំកំពង់ថ្ម និងភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សូមជម្រាបថា ក្នុងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងក្នុងឃុំកំពង់ថ្ម និងឃុំប្រាសាទ ស្រុកសន្ទុកនេះ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំបានដំឡើងម៉ាស៊ីនបូមទឹកចល័តនៅលើប្រឡាយមេស្ទឹងជីនិត រួចបូមដាក់ប្រឡាយរង ដើម្បីឱ្យប្រជាពលរដ្ឋចាត់ចែងបូមបន្តដាក់ស្រែរបស់ពួកគាត់ ៕