ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស និងតែងតាំងមន្រ្តីរាជការ
ភ្នំពេញ៖ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្ស និងតែងតាំងមន្រ្តីរាជការ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ជូនដល់សមាជិកគណ:កម្មការអំពីការងារលើកកម្ពស់ និងពង្រឹងធនធានមនុស្សរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងកិច្ចការតែងតាំងមន្រ្តីរាជការឱ្យកាន់តែមានសុក្រិតភាព ដោយឈរលើគោលការណ៍គុណភាព គុណធម៌ និងគុណាធិបតេយ្យ ក្នុងគោលបំណងកាន់តែអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ទៅនឹងស្ថានភាពសកលលោកដែលមានលក្ខណៈស្មុគស្មាញ និងវិវត្តប្រែប្រួលឥតឈប់ឈរ ៕