**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

នាយករដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ ១៥ចំណុច ដើម្បីតម្រង់ទិសធានាដល់ការសម្រច គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់នូវអនុសាសន៍ បន្ថែមចំនួន១៥ចំណុច ដើម្បីតម្រង់ទិសធានាដល់ការសម្រច បាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖

ទី១.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងបន្តជំរុញ ការអនុវត្តកម្មវិធី ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ដែលមានវិសាលភាពគ្របដណ្ដប់គ្រប់អ្នកទទួលផលទាំងអស់ ឲ្យទទួលបានលទ្ធផល តាមផែនការដែលបានគ្រោងទុក ។

ទី២.សូមលើកទឹកចិត្តឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សិក្សារៀបចំកម្មវិធីស្ពានចម្លងសេវាសង្គមដល់គ្រួសារក្រីក្រ តាមរយៈការអនុវត្តកម្មវិធីស្ពានចម្លងសេវា
សង្គមដល់គ្រួសារក្រីក្រ ជាពិសេសគ្រួសារដែលមានកុមារកំព្រាកុមារ ដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន ព្រមទាំង ជំរុញការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ តាមរយៈការផ្ដល់ជំនួយសង្គមជាសាច់ប្រាក់ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន នៃគ្រួសារដែលមានប័ណ្ណសមធម៌ បន្តរៀបចំកម្មវិធី គាំទ្រការបង្កើតមុខរបរដល់គ្រួសារក្រីក្រ ។

ទី៣.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវពិនិត្យលទ្ធភាពក្នុងការ រៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងការជួយគាំពារជនអនាថា និងភ្ជាប់មុខសញ្ញាជាមួយ កម្មវិធី ជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ កែសម្រួលនិងសាងសង់មណ្ឌលសំចតសង្គមកិច្ច នៅ តាម រាជធានី-ខេត្ត ឬតាមតំបន់ភូមិភាគ ដើម្បីទទួលជនអនាថា និងជនរងគ្រោះនានា ឲ្យស្នាក់នៅបណ្ដោះអាសន្ន ក្នុងទីជម្រកសមរម្យ មើលថែទាំសុខភាព ប្រឹក្សាយោបល់ បណ្តុះបណ្តាលវិជ្ជាជីវៈ មុនធ្វើសមាហរណកម្ម ទៅរួមរស់ជាមួយគ្រួសារនិងសហគមន៍វិញ។

ទី៤.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ត្រូវពិនិត្យលទ្ធភាព ផ្តល់ការគ្រាំទ្រផ្នែកហិរញ្ញវត្ថុ និងបុគ្គលិក ដើម្បីឲ្យមណ្ឌលសំចតសង្គមកិច្ច អាចដំណើរការបានល្អប្រសើរ។

ទី៥.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ទីស្តីការគណៈរដ្ឋមន្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ត្រូវរៀបចំពន្លឿនការកែសម្រួល អនុក្រឹត្យ ស្តីពីរបបគោលនយោបាយ ចំពោះជនរងគ្រោះស្នាក់នៅក្នុងមណ្ឌលរដ្ឋ ឲ្យស្របតាមការវិវត្ត នៃសង្គមសេដ្ឋកិច្ច។

ទី៦.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាជំរុញសមាគមមនុស្សចាស់នៅទូទាំងប្រទេស ឲ្យដំណើរការ និងមាននិរន្តភាព។

ទី៧.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវពង្រឹង និងពង្រីកសមត្ថភាព មណ្ឌលក្នុងការអប់រំ ថែទាំ បន្សាប ព្យាបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាជនរង គ្រោះ ដោយសារសារធាតុញៀន និងតាមដានករណីក្រោយសមាហរណកម្មតាមសហគមន៍។

ទី៨.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ត្រូវសិក្សាលទ្ធភាពបង្កើតមណ្ឌលបណ្តោះអាសន្នថ្នាក់តំបន់ ឬខេត្ត អាទិភាពបន្ថែម ដើម្បីដោះស្រាយការកើនឡើងនៃចំនួនជនរងគ្រោះដោយសារធាតុញៀន និងអប់រំ ថែទាំ ព្យាបាល ស្តារនីតិសម្បទា ឲ្យក្លាយជាពលរដ្ឋល្អ។

ទី៩.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញឲ្យវិស័យឯកជន អង្គការ សង្គមស៊ីវិលទទួលយកជនមានពិការភាពចូលបម្រើការងារ តាមអត្រាកំណត់ រៀបចំពិន័យ អន្តរកាល ក្នុងករណីដែលក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការសង្គមស៊ីវិលមិនបានបំពេញ កាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ ព្រមជាមួយគ្នានេះ ត្រូវធ្វើវិសោធនកម្មច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ឲ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង នៃសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន។

ទី១០.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តគោល នយោបាយថែទាំជំនួសចំពោះកុមារ ការថែទាំកុមារតាមគ្រួសារ កំណើត គ្រួសារសាច់ញាតិ និងគ្រួសារធម៌ សំដៅទប់ស្កាត់ ការបំបែកកុមារចេញពីគ្រួសារដោយ មិនចាំបាច់ បង្កើនការគ្រប់គ្រង គុណភាពនៃការថែទាំកុមារនៅតាមមណ្ឌលរដ្ឋ និងមណ្ឌល នៃអង្គការមិនមែនរដ្ឋាភិបាល។ ជំរុញ រៀបចំ និងអនុម័តច្បាប់ ស្ដីពីកិច្ចការពារកុមារ និងធ្វើវិសោធនកម្មអនុក្រឹត្យ ស្ដីពីរបបឧបត្ថម្ភជនរង គ្រោះស្នាក់នៅក្នុងមណ្ឌលរដ្ឋឲ្យបានសមរម្យ និងគាំទ្រការថែទាំកុមារ ដោយសាច់ញាតិ និងគ្រួសារ ធម៌ ឲ្យស្របតាមស្ថានភាពវិវត្តនៃសេដ្ឋកិច្ចជាតិ ។ទី១១.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយ ក្រសួង អប់រំ យុវជន និងកីឡា ពង្រឹងប្រព័ន្ធសុវត្ថិភាព ដើម្បីសុខុមាលភាពនិងសិទ្ធិរបស់កុមារ ជាពិសេស កុមារ ដែលបានបាត់បង់ឪពុកម្ដាយ ឬអាណាព្យាបាលដែលបានធ្វើទេសន្តរប្រវេសន៍រយៈពេលយូរ ដោយជំរុញឲ្យទទួលបានការអប់រំ និងអនុវត្តយ៉ាងម៉ត់ចត់នូវអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិកុមារ សំដៅធានាសិទ្ធិមូលដ្ឋានទាំងបួនរបស់កុមារ និងយកចិត្តទុកដាក់ថែទាំអប់រំកុមារឲ្យក្លាយជា «កូនល្អ សិស្សល្អ និងមិត្តល្អ» ដែលជាអនាគតពលរដ្ឋល្អ សម្រាប់សង្គមជាតិ។

ទី១២.ក្រសួងសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវា សុខាភិបាលដោយមិនបង់ថ្លៃ ឬការបង់ថ្លៃជាបន្ទុករបស់រដ្ឋ នៅតាមមន្ទីពេទ្យរដ្ឋទូទាំងប្រទេស ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ដូចជា៖ ជនមានពិការភាព ក្មេងកំព្រា និងជនចាស់ជរា គ្មានទីពឹង និងក្រុមប្រជាពលរដ្ឋជាគោលដៅផ្សេងៗទៀត តាមរយៈកម្មវិធីមូលនិធិសមធម៌ កម្ម- វិធីសុខាភិបាល និងសេវាពិនិត្យ ថែទាំផ្ទៃពោះមុននិងក្រោយសម្រាល ការសម្រាលកូនមានសុវត្ថិ- ភាព និងការចាក់វ៉ាក់សាំងបង្ការជំងឺ ការតាមដានការលូតលាស់កុមារ និងអាហាររូបត្ថម្ភដល់ស្ត្រី មានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។

ទី១៣.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយសហការជាមួយក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខសង្គម ឲ្យកាន់តែរឹងមាំ និងលើក កម្ពស់សេវាបើកផ្តល់តាវកាលិក និងរបបគោលនយោបាយ និងបន្តពង្រឹងយន្តការប្រព័ន្ធបច្ចេក វិទ្យាសម្រាប់ប្រព័ន្ធសោធន និងអត្ថប្រយោជន៍ផ្សេងៗនៃការបើកផ្ដល់របបសន្តិសុខសង្គមសម្រាប់ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន ព្រមទាំងគ្រួសារ និងអ្នកនៅក្នុងបន្ទុកឲ្យបានទាន់ពេលវេលា និងបន្តអនុវត្តគោលនយោបាយរដ្ឋបង់ភាគទានជំនួសមន្ត្រីសាធារណៈ ចំពោះរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន និងបង់ជំនួសអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ព្រមទាំងអ្នកនៅក្នុងបន្ទុកចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ។

ទី១៤.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងការងារអភិបាល កិច្ចតាមរយៈ (១). ការបណ្តុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ បង្កើនចំនួន និង ទទួលស្គាល់កម្លាំងសេវាសង្គម ព្រមជាមួយនឹងការរៀបចំផែនការពង្រាយកម្លាំងសេវាសង្គមទាំង នេះ ទាំងនៅកម្រិតថ្នាក់ជាតិនិងកម្រិតថ្នាក់ក្រោមជាតិ និង (២). ត្រូវសិក្សាស្រាវជ្រាវ និងកសាងគោលនយោបាយ ស្តីពីសង្គមកិច្ច ដើម្បីបានជាឯកសារមូលដ្ឋានក្នុងការតម្រង់ទិសការអនុវត្ត ការងារជាផែនទីបង្ហាញ ផ្លូវឆ្ពោះទៅរកភាពល្អប្រសើរឡើង នៃសុខុមាលភាព និងកម្រិតជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងជំរុញបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ចដើម្បីធានាគុណភាព ការផ្តល់អាជ្ញា-បណ្ណ ការទទួលស្គាល់កម្លាំងសេវាសង្គម និងការការពារហានិភ័យវិជ្ជាជីវៈដែលអាចកើតឡើង ចំពោះអ្នកផ្តល់សេវាសង្គម និងអតិថិជន។

ទី១៥.ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវជំរុញការរៀបចំបញ្ចប់ «សេចក្តីព្រាងផែនការយុទ្ធ- សាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម» និង «សេចក្តីព្រាងអនុក្រឹត្យស្តីពីការធ្វើសុខដុម នីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម» ដើម្បីកំណត់បាននូវផែនការដ៏រឹងមាំ ក៏ដូចជាឧបករណ៍គតិយុត្តពេញលេញ ក្នុងការឈានទៅអនុវត្តការងារបរិវត្តកម្មឌីជីថល និងការ ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយរលូន និងមាន ប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង