**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

នាយឧត្តមសេនីយ៍ ដាំ ដារីនី៖ កងយោធពលខេមរភូមិន្ទ គឺជាកងទ័ពរបស់ជាតិ មានភារកិច្ចបម្រើប្រទេសជាតិមាតុភូមិ

ភ្នំពេញ៖ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា កងយោធពលខេមរភូមិន្ទ ជាកងទ័ពរបស់ជាតិ មានភារកិច្ចបម្រើប្រទេស ជាតិមាតុភូមិ ហើយបេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺការពារ កសាង ជាតិមាតុភូមិដើម្បីផលប្រយោជន៍ជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាបូកសរុបកិច្ចការនីតិកម្មទូទាំងកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ រៀបចំឡើងនៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានកោតសរសើរចំពោះ ក្រុមការងារនីតិកម្មក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមកយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក។

លោកជំទាវ នាយឧត្តមសេនីយ៍ បានលើកឡើងបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាកម្មវិធីនយោបាយមានគោលដៅច្បាស់លាស់ប្រកបដោយទស្សនវិស័យវែងឆ្ងាយនិងប្រាកដនិយម ហើយមានមានគោលបំណងចម្បងដើម្បីអោយប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ឆ្នាំ២០៥០។

លោកជំទាវ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា “ក្នុងនោះដែរកងយោធពលខេមរភូមិន្ទ ជាកងទ័ពរបស់ជាតិ មានភារកិច្ចបម្រើប្រទេស ជាតិមាតុភូមិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺការពារ កសាង ជាតិមាតុភូមិ ដើម្បីផល ប្រយោជន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទនឹងអាច ចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជួយប្រជាពលរដ្ឋដែលជួបការលំបាក ឬមានគ្រោះ មហន្តរាយ”។

លោកជំទាវ នាយឧត្តមសេនីយ៍ បន្តថា ដើម្បីអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាពយោធិនកងយោធពលខេមរភូមិន្ទត្រូវគោរពវិន័យឱ្យបាន ម៉ឹងម៉ាត់ ភក្ដីភាព សាមគ្គីភាព និងក្លាហានហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងនៅគ្រប់កាលៈទេសៈដើម្បីបុព្វហេតុជាតិមាតុភូមិ។ ដើម្បីឱ្យយោធិននៃកងយោធពលខេមរភូមិន្ទគោរពវិន័យបានយ៉ាងម៉ឺងម៉ាត់ ភក្ដីភាព ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងគ្រប់កាលៈទេសៈ ចំពោះជាតិមាតុភូមិ និងការឯកភាពគ្នា ដោយសេចក្ដីថ្លៃថ្នូរ យោធិនគ្រប់រូប ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូនិន្ទ អនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបយោធានៃកងយោធពលខេមរភូមិន្ទដើម្បីឱ្យ យោធិនគ្រប់រូបគោរពវិន័យកាន់តែម៉ឺងម៉ាត់ល្អប្រសើរថែមទៀត ។

ជាមួយគ្នានោះលោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើកាផ្តាំផ្ញើជូនដល់ នាយទាហាន នាយទាហានរង មកពីបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននិងបណ្តាប្រភេទទ័ពទាំងអស់ ក្រោយពីចូលរួមសិក្ខាសាលានាថ្ងៃនេះត្រូវយកទៅផ្សព្វផ្សាយបន្តដល់នាយទាហាន នាយទាហានរង និងពលទាហានតាមបណ្តាលអង្គភាពរបស់ខ្លួន។

សូមបញ្ជាក់ថា សិក្ខាសាលាបូកសរុបកិច្ចការនីតិកម្មទូទាំងកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ រៀបចំឡើង ក្នុងគោលបំណងដើម្បីធ្វើការសិក្សាស្វែងយល់នូវខ្លឹមសារច្បាប់ជាធរមាន ដែលពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទសំខាន់ៗរួមមាន៖

១-ច្បាប់ទាំងឡាយពាក់ព័ន្ធនិងកងយោធពលខេមរភូមិន្ទ ដែលបានចូលជាធរមាន ហើយបាននឹងកំពុងអនុវត្តក្នុងយោធពលខេមរភូមិន្ទ ដែលអាចនិងមិនស្របតាមការរីកចម្រើន នាពេលបច្ចុប្បន្ន តើគួរស្នើធ្វើវិសោធនកម្មលើចំណុចណាខ្លះ? បញ្ហាណាខ្លះ?។

២-បន្តជម្រុញផ្សព្វផ្សាយនូវសេចក្តីណែនាំលេខ០០៣/សណន ដែលមានអត្ថន័យក្តោបទាំង ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

៣-បញ្ហាត្រៀមលក្ខណៈដើម្បីអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា៕

អត្ថបទដែលជាប់ទាក់ទង