**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ កម្មវិធីពន្លឿនធុរកិច្ចថ្មី ARC ជាកាតាលីករដ៏មានឥទ្ធិពល ដែលអាចផ្លាស់ប្តូរជោគវាសនាអាជីវកម្មដ៏ច្រើន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការនូវកម្មវិធីពន្លឿនធុរកិច្ចថ្មី ARC (ARC Start-up Accelerator) ក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ ដើម្បីជំរុញការបង្កើតនវានុវត្តន៍ដែលមានភាពប្រកួតប្រជែងដល់ក្រុមធុរកិច្ចថ្មី។

កម្មវិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួបពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អ្នកដឹកនាំធុរកិច្ច និស្សិត និងអ្នកពាក់ព័ន្ធសំខាន់ៗ មកពីវិស័យធុរកិច្ចថ្មីជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីពន្លឿនធុរកិច្ចថ្មី ARC (ARC Start-up Accelerator) ជាកាតាលីករដ៏មានឥទ្ធិពល ដែលអាចផ្លាស់ប្តូរជោគវាសនាអាជីវកម្មដ៏ច្រើន ហើយនឹងជំរុញឱ្យពួកគេឆ្ពោះទៅរកគោលដៅជោគជ័យដែលមិនធ្លាប់ជួបពីមុនមក។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា «កម្មវិធីពន្លឿនធុរកិច្ចថ្មី ARC ដែលមានរយៈពេល ៣ខែ អាចផ្តល់ការណែនាំអំពីអាជីវកម្មជាក់ស្តែងពីអ្នកជំនាញក្នុងវិស័យនេះ ផ្តល់នូវលទ្ធភាពប្រើប្រាស់ធនធានយ៉ាងសម្បូរបែប ដំណើរការផ្តល់មូលនិធិហិរញ្ញវត្ថុ និងកម្មវិធីអប់រំជាច្រើនទៀតសម្រាប់សហគ្រិនធុរកិច្ចថ្មី។ ការផ្តល់ធនធាន និងបណ្តាញដែលមានស្រាប់ នឹងជួយកាត់បន្ថយការចំណាយដើម និងបង្ខិតគម្រោងអាជីវកម្មរបស់សហគ្រិនធុរកិច្ចថ្មីឱ្យកាន់តែជិតទៅនឹងកំណើនសេដ្ឋកិច្ចដំបូងរបស់ពួកគេ។ ទន្ទឹមនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា។»។

នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បង្ហាញភាពជឿជាក់ថា «ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ក្រុមធុរកិច្ចថ្មី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពង្រីកប្រព័ន្ធមួយដើម្បីជួយដល់ការជួយជ្រោមជ្រែងក្រុមធុរកិច្ចថ្មី ឱ្យមានសមត្ថភាព និងលទ្ធភាពប្រកួតប្រជែងលើកម្រិតតំបន់ រួមទាំងក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា ASEAN Digital Award ជាដើម។ លើសពីនេះ ក្រោមគោលនយោបាយរដ្ឋាភិបាលឌីជីថល យើងនឹងជំរុញយ៉ាងសកម្មនូវការចាប់ផ្ដើមអាជីវកម្មឌីជីថល តាមរយៈការបង្កើត និងពង្រឹងសេវាកម្មគាំទ្រ ការពង្រីកឱកាសទីផ្សារ និងជំរុញភាពជាដៃគូរ ព្រមទាំងរង្វាន់លើកទឹកចិត្តនានា»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើត “ថ្នាលឌីជីថល verify.gov.kh” របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។

តាមរយៈប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំវេទិការដ្ឋាភិបាលឌីជីថលនៅថ្ងៃទី ១១ និង ១២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងមានការចូលរួមយ៉ាងសកម្មពីបណ្តុំសហគ្រិនធុរកិច្ច ដើម្បីបង្ហាញផលិតផលឌីជីថលរបស់ពួកគេ និងរួមចំណែកក្នុង វេទិកាពិភាក្សា ដើម្បីស្វែងយល់បន្ថែមអំពីបរិវត្តកម្មឌីជីថលនៃការផ្តល់សេវាសាធារណៈ និងផ្តល់ធាតុចូលដល់រាជរដ្ឋាភិបាល សំដៅបង្កើតបរិយាកាសទាក់ទាញការវិនិយោគនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយបរិយាបន្ន។

ARC Start-Up Accelerator គឺជាកម្មវិធីពន្លឿនធុរកិច្ចថ្មី ដែលបង្កើតឡើងនៅ មជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការសហការជាមួយ Red Team Partners Global និង ChainsAtlast Pte Ltd ។ កម្មវិធីពន្លឿនធុរកិច្ចថ្មីនេះ មានគោលបំណងប្រមូលផ្តុំសហគ្រិនធុរកិច្ចថ្មីមកពីជុំវិញពិភពលោក ដែលមានកម្ពុជាជាស្ថាបនិក និងផ្តល់ឱ្យពួកគេនូវការណែនាំ ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងបរិក្ខារទំនើបបំផុត ដើម្បីពង្រីកការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥” ដោយផ្តោតលើចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ” ដែលមានយន្តការថ្នាក់ជាតិដឹកនាំ សម្របសម្រួល និងអនុវត្ត ដោយមានការរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថល នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំកញ្ចប់ថវិកាជាតិអាទិភាព និងការជ្រើសរើសមន្ត្រីជំនាញជាដើម៕

អត្ថបទដែលជាប់ទាក់ទង