ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ក្រោមអធិបតីភាពឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្ទឹងត្រែង , អភិបារងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារៈនៃកិច្ចបជុំរួមមាន៖ ១.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ២.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់ អនុវត្តនៅខែបន្ទាប់របស់រដ្ឋបាលខេត្ត, ៣.ការពិនិត្យ និងអនុម័តលើសេចព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ៤. ការឆ្លងសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២៤ និងទី៥.បញ្ហាផ្សេងៗ ៕