**ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកក្មេកលោកទទួលមរណៈភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាសេចក្តីព្រាង“សេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យក្រសួងអប់រំបង្កើតបណ្ណាល័យ ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឲ្យអ្នកជំនាន់ក្រោយ ងាយស្រួលសិក្សាស្រាវជ្រាវ**ប្រតិបត្តិការមួយយប់ ក្នុងស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនេីង៣ក្រុមផ្សេងគ្នា មានអាវុធកែច្នៃតាមខ្លួន កាំបិតផ្គាក់ និងដាវកែច្នៃ**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សា បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើង**សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម**បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាស**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី គោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) នាព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលសហការរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ លេខាធិការដ្ឋាន គ.ជ.អ.ប និងសិក្ខាកាមដែលអញ្ជើញមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ សរុបប្រមាណជា២០០នាក់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាវិស័យចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ហើយក៏ជាវិស័យអាទិភាពទី១នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ហេតុដូចនេះ ចាំបាច់ត្រូវផ្តោតលើកកម្ពស់គុណភាពអប់រំ សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម បានបន្តថា មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ជាមុខងារកាតព្វកិច្ច ដែលរាជរដ្ឋាភិបាលបានធ្វើការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាជំហានៗដោយប្រុងប្រយ័ត្នបំផុត ដើម្បីធានាបាននូវគុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបានបំពេញលក្ខខណ្ឌនានា ដើម្បីធានាបានថារដ្ឋបាលក្រុង ស្រុក ខណ្ឌមានលទ្ធភាព និងសមត្ថភាពអនុវត្តមុខងារអប់រំ និងផ្ដល់សេវាអប់រំដល់ប្រជាពលរដ្ឋក្នុងសមត្ថកិច្ចរបស់ខ្លួន យ៉ាងហោចណាស់ត្រឹមកម្រិតស្តង់ដារ។

បន្ថែមពីនេះ ឯកឧត្តម សក់ សេដ្ឋា បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវផ្ដោតការយកចិត្តទុកដាក់លើការដឹកនាំ ការចាត់ចែង និងការគ្រប់គ្រងមុខងារអប់រំ យុវជន និងកីឡាឱ្យមានប្រសិទ្ធភាពខ្ពស់ តាមស្តង់ដារដែលបានកំណត់ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់លើការគ្រប់គ្រងបុគ្គលិកអប់រំដែលបានផ្ទេរ ជាពិសេសគ្រូបង្រៀន ការជ្រើសរើស និងតែងតាំងមន្ត្រីបុគ្គលិកអប់រំដែលមានសមត្ថភាពប្រកបដោយតម្លាភាព និងយុត្តិធម៌។ ឯកឧត្តម ក៏បានណែនាំឱ្យអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងការគ្រប់គ្រងធនធាន និងហិរញ្ញវត្ថុដែលបាផ្ទេរសម្រាប់អនុវត្តមុខងារអប់រំ យុវជន និងកីឡាឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។ ក្រុមការងារអន្តរក្រសួង នឹងបន្តការងារសម្របសម្រួល ត្រូវផ្ដល់ការគាំទ្រ និងតាមដានជាប្រចាំនូវការអនុវត្តមុខងារអប់រំទាំងនេះ។

ឯកឧត្តម ក៏បានអំពាវនាវឱ្យមានការផ្សព្វផ្សាយគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យបានទូលំទូលាយ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលនេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា មុខងារអប់រំនឹងបន្តមានការកែលម្អប្រកបដោយប្រសិទ្ធភាពទាំងលើការគ្រប់គ្រង និងគុណភាពនៃការផ្ដល់សេវាអប់រំ សំដៅលើកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃមុខងារអប់រំស្របតាមគោលការណ៍ដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង