អាជ្ញាធរខេត្តបាត់ដំបង នឹងចាប់ផ្ដើមយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម»
ភ្នំពេញ៖ បើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ខេត្តបាត់ដំបងនឹងមានយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ដែលចាប់ផ្ដើមនាពេលខាងមុខនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សម្រស់ទីក្រុងបាត់ដំបង ឱ្យមានភាពបៃតងនឹងកាន់តែស្រស់ស្អាត ។
តោះបងប្អូនអ្នកបាត់ដំបងចូលរួម«យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម»ដើម្បីប្រែក្លាយក្រុងបាត់ដំបង ក្លាយជាក្រុងបៃតង និងទាក់ទាញទេសចរណ៍ ដោយចាប់ផ្ដើមពីក្រុងបាត់ដំបង និងបន្តទៅតាមទីប្រជុំស្រុកផ្សេងៗទៀតក្នុងខេត្ត៕