**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ

ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការជាតិទន្លេមេគង្គ កម្ពុជាឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅព្រឹកថ្ងៃ៨ កុម្ភៈនេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤។

ក្នុងឱកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលបានចូលរួមយ៉ាងសកម្ម ផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រយ៉ាងពេញលេញធ្វើឲ្យការអនុវត្តការងារឆ្នាំ២០២៣ បានដំណើរការដោយរលូន ប្រកបដោយប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើន។

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល មានបេសកកម្មសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្សនិងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀតក្នុងអាងទន្លេមេគង្គ ដែលបេសកកម្មនេះត្រូវបានអនុវត្តតាមរយៈផែនការយុទ្ធសាស្រ្ត។

ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០២១-២០៣០របស់គណៈកម្មការទេន្លេមេគង្គ(MRC) ក្នុងគោលដៅរួមគឺដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងជាអាទិភាពគន្លឹះសម្រាប់ទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍រម្លឹកពីសេចក្តីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ដែលបានសង្កត់ធ្ងន់អំពីសារសំខាន់ជាសារវន្ត និងភាពចាំបាច់ចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូ បង្កើនប្រសិទ្ធភាពប្រកបដោយនវានុវត្តន៍ ដើម្បីចីរភាពនៃទន្លេមេគង្គ និងធានាបាននូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម នាំមកនូវវិបុលភាពរួមគ្នា និងមាននិរន្តរភាពផ្នែកបរិស្ថាន។

ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍បន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដោយត្រូវខិតខំសិក្សាស្វែងយល់អំពីក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធ ស្ថានភាពអាងទន្លេ និងបញ្ហាប្រឈម ខិតខំអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង ជំនាញ បទពិសោធន៍ជាប្រចាំ និងត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង