**មោទនភាពជាតិខ្មែរ! Guinness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ**បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការស្បៀងអាហារ ថាមពល ទឹក និងសន្តិសុខបរិស្ថាន នៃសម័យប្រជុំពេញអង្គ IPTP លើកទី១១**ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា**ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រគល់ម៉ូតូចំនួន ១២គ្រឿង អំណោយសម្តេចធិបតី ជូនសិស្សជ័យលាភីនិទ្ទេស A នៅទូទាំងស្រុកស្ទោង**អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី**អ៊ុយក្រែន​ បញ្ជាក់ពីការបាត់បង់ជាង ៤០ភាគរយ​នៃទឹកដីដែលដណ្តេីមកាន់កាប់​ នៅតំបន់​ Kursk របស់រុស្ស៉ី**រុស្ស៊ី-បេឡារុស្ស នឹងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីរក្សាយុត្តិធម៌ និងប្រយុទ្ធប្រឆាំងនឹងទម្រង់ផ្សេងៗនៃទណ្ឌកម្មលោកខាងលិចខុសច្បាប់**រុស្ស៊ី នឹងឆ្លើយតបប្រសិនបើប្រទេសណាមួយ ប៉ុនប៉ងធ្វើយោធា និងដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស**រុស្ស៊ីចេញច្បាប់លុបបំណុលរហូតដល់ជិត ១០ម៉ឺនដុល្លារ សម្រាប់ពលរដ្ឋដែលចុះឈ្មោះចូលប្រយុទ្ធជាមួយអ៊ុយក្រែន ត្រឹម១ឆ្នាំ**រុស្ស៉ីបាញ់ដ្រូនវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន**គណៈប្រតិភូប្រមាណ៨០រូប ពីមហាសន្និបាត ICAPP លើកទី១២ មកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន នៃ អ.វ.ត.ក. ដើម្បីស្វែងយល់អំពីតួនាទីរបស់តុលាការក្នុងការផ្សះផ្សារជាតិនៅកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ បន្តដឹកនាំសម័យប្រជុំពេញអង្គវគ្គទី១ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**ទេសរដ្ឋមន្ត្រី លី ធុជ៖ រាល់ជំហានដែលយើងបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព ដែលមនុស្សលែងបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ**អាជ្ញាធរមីន រៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ា**ដំរីញីមួយក្បាលដែលជួយសង្គ្រោះពីការវង្វេងហ្វូងនៅខេត្តមណ្ឌលគិរី វិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព នៅសួនសត្វភ្នំតាម៉ៅ

ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញបើកសិក្ខាសាលាស្ដីពី “ការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី Stabilizer”

ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី Stabilizer” ដោយការអញ្ជើញចូលរួម ពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋានផ្លូវលំជនបទ មន្ទីរពិសោធន៍ ប្រធានគ្រប់គ្រងគម្រោង មន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និងមន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធនិមិត្ត( Zoom Meeting) សរុបចំនួន ៣៤៩ នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាថ្មីៗ គុណភាព តម្លៃ របៀបប្រើប្រាស់ និងផលប៉ះពាល់ដល់បរិស្ថាន ដើម្បីមានមូលដ្ឋានក្នុងការពិនិត្យ និងសម្រេចក្នុងការធ្វើទំនើបកម្ម លើការងារស្ថាបនា កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនបទេសអំពីការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី Stabilizer។ សិក្ខាសិលានេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនចំនួន ៤រួមមាន៖ ១-ក្រុមហ៊ុន GREENWAY.ASIA Co., Ltd. មកពីប្រទេសកាណាដា ២-ក្រុមហ៊ុន IKEE Paving Systems មកពីប្រទេសជប៉ុន ៣-ក្រុមហ៊ុន Duraflex Solutions Asia មកពីប្រទេសកាណាដា និងក្រុមហ៊ុន Menard មកពីប្រទេសបារាំង

បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការនិងជាប្រធានកម្មវិធីទី១រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់អង្គសិក្ខាសាលាទាំងមូល។ ឯកឧត្តមបានបន្តលើកឡើងអំពីតួនាទីភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងអនុវត្តន៍ដោយផ្អែកលើកម្មវិធីអាទិភាពចំនួន៤ ដូចខាងក្រោម ៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។
២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។
៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។
៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំចំនួន ៤ មានដូចខាងក្រោម៖
១.ថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធីទី១ អគ្គនាយបច្ចេកទេស អង្គភាពជំនាញ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ត្រូវខិតខំធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត អំពីផលិតផលវត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធនឹងការងារស្ថាបនាផ្លូវជនបទ សំដៅធានាឲ្យបាននូវគុណភាពល្អ មានភាពធន់ ប្រើប្រាស់បានយូរអង្វែង និងគ្រប់រដូវកាល ដើម្បីក្រសួងមានជាមូលដ្ឋានក្នុងការពិនិត្យសម្រេច និងជ្រើសរើស សម្រាប់អនុវត្តនៅពេលខាងមុខ ។
២.ថ្នាក់ដឹកនាំកម្មវិធីទី១ អគ្គនាយកដ្ឋានបច្ចេកទេស អង្គភាពជំនាញ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយគោរពឲ្យបានត្រឹមត្រូវនូវស្តង់ដារបច្ចេកទេស លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីសម្រេចនានាជាធរមាន ។
៣. មន្រ្តីអធិការកិច្ចផ្លូវថ្នល់ ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ លើការងារតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ ស្របតាមច្បាប់ផ្លូវថ្នល់ និងក្រមនីតិវិធីព្រហ្មទណ្ឌ ជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង