**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

គណៈកម្មការទី៨ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសស្តង់ឌីណាវី តំបន់ Nordc អឺរ៉ុបខាងជើង

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារលើសារៈសំខាន់នៃឆន្ទៈនយោបាយ ដើម្បីការពារការវិនិយោគផ្នែកសុខភាព និងការពង្រឹងប្រព័ន្ធសុខភាព ដើម្បីទប់ស្កាត់ជំងឺរាតត្បាតនាពេលខាងមុខ ជាមួយឯកឧត្តម Asmund Grover Aukrust ប្រធានគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសស្តង់ឌីណាវី តំបន់Nordc អឺរ៉ុបខាងជើង ដែលជាម្ចាស់ជំនួយដ៏ធំសម្រាប់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ។

កិច្ចប្រជុំនេះបានបង្ហាញពីការលើកកម្ពស់ដល់វិស័យសិទ្ធិមុនុស្ស និងវិស័យសុខាភិបាល ក្នុងការជួយពង្រឹង និងថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីសុខាភិបាលតាមតំបន់នានា ដោយមានការឧបត្ថម្ភគាំទ្រពីសមាជិកសភា នៃបណ្តាប្រទេសស្តង់ឌីណាវី តំបន់Nordc អឺរ៉ុបខាងជើង ។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថាតំណាង រាស្ត្រទាំងអស់មានអណ្ណតិចំនួន៥ឆ្នាំ និងមានតួនាទីជា អ្នកតំណាងឱ្យប្រជាពលរដ្ឋ ដោយស្វែងរកបញ្ហា និងដោះស្រាយជូនប្រជាពលរដ្ឋ ធ្វើការអនុម័តច្បាប់ ស្នើច្បាប់ និងអនុម័តលើសច្ចាប័ននានា ដែលរដ្ឋាភិបាលបានចុះលើសន្ធិសញ្ញា អនុសញ្ញានានា និងធ្វើការតាមដាន ត្រួតពិនិត្យលើការអនុវត្តច្បាប់ និងគោលនយោបាយនានាថ្នាក់ជាតិនឹងថ្នាក់ក្រោមជាតិ ។

លោកជំទាវបានបន្តទៀតថាគណៈកម្មការទី៨នៃរដ្ឋសភា គឺជាគណៈកម្មការទទួលការងារសង្គមដ៏ធំសម្រាប់តាមដាន ត្រួតពិនិត្យឱ្យបានច្បាស់លាស់នូវផលប្រយោជន៍ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋតាំងពីចាប់កំណើតរហូតដល់ស្លាប់ ។ ក្នុងអណ្ណតិទី៧នេះ រាជរដ្ឋា ភិបាលកម្ពុជា បានកំណត់យកការគាំពា សុខមាលភាពប្រជាជនជាអត្ថិភាពក្រោមពាក្យស្លោក ( មិនទុកឱ្យនរណាម្នាក់ មិនឱ្យទទួលបានសេវាថែទាំសុខភាពឡើយ ) ។ រដ្ឋាភិបាលបានផ្តល់អនុសាសន៍ចំនួន៥ចំណុចដល់វិស័យសុខាភិបាល ដែលយុទ្ធសាស្ត្រទាំងនោះ បានឱ្យក្រសួង សុខាភិបាលត្រូវលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅថ្នាក់ក្រោមជាតិ (មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ) ត្រូវពង្រឹងកិច្ចសហការរវាងក្រសួង និងស្ថាប័នដើម្បីធានាឱ្យបាននូវកម្មវិធីមូលនិធិសមធម៌សុខាភិបាល ត្រូវពង្រឹងការផ្តល់សេវាសុខភាពរដ្ឋ និងឯកជន ព្រមទាំងបណ្តុះបណ្តាលជំនាញសុខាភិបាល ដោយរួមគ្នាសង្កត់ធ្ងន់លើសកម្មភាពជាក់លាក់មួយក្នុងការទប់ស្កាត់នាំម្ហូបអាហារ ត្រីសាច់ខូចគុណភាពចូលក្នុងប្រទេស ដែលនាំឱ្យខូចសុខភាពប្រជាពលរដ្ឋ និងធ្វើការពន្លឿនប្រព័ន្ធឌីជីថលឱ្យបានឆាប់ចេះមើលផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ។

លោកជំទាវប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាបានបន្តថាគណៈកម្មការ បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិ បាលមកបំភ្លឺបន្ថែម និងបង្ហាញពីយុទ្ធសាស្ត្រជាច្រើនរបស់ក្រសួង ក្នុងការពង្រឹង ពង្រីកហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ ការផ្តល់ឱសថ និងធ្វើការសហការជាមួយដៃគូរបន្ថែមទៀត តាមប្រព័ន្ធឌីជីថល ដែលជាយន្តការមួយសម្រាប់ឱ្យគណៈកម្មការទី៨ចុះសួរសុខទុក្ខ និងស្វែងយល់សុខភាពរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ។

លោកជំទាវ ឡោក ខេង បានបង្ហាញពីការព្រួយបារម្ភនូវជំងឺមិនឆ្លង ដែលកើតឡើងភាគច្រើនលើមនុស្សចាស់នៅកម្ពុជា និងបានធ្វើសិក្ខាសាលាស្តីពីជំងឺមិនឆ្លង និងសិក្សាលើវិធានការទប់ស្កាត់មួយចំនួន ដែលកម្ពុជាបានរៀបចំអនុវត្តដោយស្នើសុំឱ្យរដ្ឋាភិបាលតំឡើងព័ន្ធលើគ្រឿងស្រវឹង ថ្នាំជក់ និងភេសជ្ជៈមានជាតិផ្អែម សុំរាជរដ្ឋាភិបាលធ្វើយុទ្ធនាការថ្នាក់ជាតិប្រយុទ្ធជំងឺមិនឆ្លង ការកាត់បន្ថយការផ្សាយពាណិជ្ជកម្មលើគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនិងស្នើសុំឱ្យជួយដល់គណៈកម្មការទី៨ នៃរដ្ឋសភាក្នុងការចុះសិក្សា ស្រាវជ្រាវ ផ្សព្វផ្សាយពីបញ្ហានេះនៅតាមរាជធានី ខេត្ត ព្រមទាំងប្រើពាក្យស្លោកមួយថា ( សុខភាពគឺជាកូនសោរកាត់បន្ថយភាពក្រីក្រ ) និងស្នើសុំបណ្តុះបណ្តាលវេជ្ជបណ្ឌិតជំនាញសេវាសុខភាពជាសកលសម្រាប់កម្ពុជា។

ឯកឧត្តម Asmund Grover Aukrust បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ និងលើកឡើងនូវយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ លើផ្នែកសុខាភិបាល និងបានផ្តល់នូវយន្តការមួយចំនួនសម្រាប់ទប់ស្កាត់ និងការពារជំងឺមិនឆ្លងផងដែរ ។ ចំពោះការបណ្តុះបណ្តាលជំនាញផ្នែកសុខភាពជាសកលត្រូវចំណាយច្រើន ដែលតម្រូវឱ្យយកពិចារណា៕

អត្ថបទដែលជាប់ទាក់ទង