ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងសម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជាព្រះអធិបតីកិត្តិយស នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជាព្រះអធិបតីកិត្តិយស នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។