**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព

ឯកឧត្ដម កែ គឹមយ៉ាន អំពាវនាវអង្គបោះឆ្នោតគណបក្សប្រជាជន ត្រៀមឯកសារទៅបោះឆ្នោត នៅថ្ងៃទី២៥ កុម្ភៈខាងមុខ

ភ្នំពេញ៖ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអំពាវនាវអង្គបោះឆ្នោតគណបក្សប្រជាជន ត្រូថែសុខភាព និងត្រៀមឯកសារទៅបោះឆ្នោត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្ដម កែ គឹមយ៉ាន បានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខេត្តបន្ទាយមានជ័យនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បានអាននូវសារលិខិតរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនូវការគោរព ដឹងគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបសម្តេចតេជោ នៅគ្រប់កាលៈទេសៈក្នុងរយៈពេល៤៥ឆ្នាំកន្លងមកធ្វើឲ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិជោគជ័យ តាំងពីការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ដែលបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោម ម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

កឧត្ដម កែ គឹមយ៉ាន បានថ្លែងបន្តថា អង្គបោះឆ្នោតត្រូវពង្រឹងគោលជំហរស្មោះត្រង់ដាច់ខាត ជាមួយគណបក្សប្រជាជនកម្ពុជាត្រូវចាត់ទុកការបោះឆ្នោតជាកាតព្វកិច្ចម្នាក់ៗ ត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាអាណត្តិទី៥ និងអាណត្តិបន្តៗទៀត និងរួមគ្នាប្រឆាំងដាច់ខាតរាល់ឧបាយកលនានារបស់ជនអគតិ និងដៃគូប្រកួតដោយត្រូវខិតខំធ្វើការទប់ស្កាត់វាយបកដើម្បីយកជ័យជំនះលើគូប្រកួត។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានណែនាំឲ្យអង្គបោះឆ្នោតថែរក្សាសុខភាព និងត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតគាំទ្រដណ្តើមជ័យជំនះត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាថ្មីម្តងទៀត ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម កែ គឹមយ៉ាន បានសន្យានិងប្តេជ្ញាចំពោះមុខជនរួមជាតិ សមាជិកគណបក្សនិងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យថា គណបក្សប្រជាជនកម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិ និងនិតិប្រតិបត្តិ បន្តធានាបាននូវសន្តិភាព សន្តិសុខ ការអភិវឌ្ឍន៏៕

អត្ថបទដែលជាប់ទាក់ទង