អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីជំនាញ នាំយកគ្រឿងចក្រកាយបង្ហូរទឹក មកជួយសង្រ្គោះដំណាំស្រូវកសិករជាង១ពាន់ហិកតា
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោក ញ៉ែម ស្រស់ លោក ទុយ សុភ័ក្រ អភិបាលរងខេត្ត រួមជាមួយ លោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោកប្រធានធនទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកសំរោង លោកអភិបាលស្រុកអង្គរបូរី និងលោកស្រីអភិបាលរងស្រុកព្រៃកប្បាស និងមន្រ្តីពាក់ព័ន្ធបានចុះពិនិត្យកាយយកមុខទឹកពីទំនប់ដាច់ ស្ថិតនៅភូមិធ្លកយោល ឃុំពន្លៃ ស្រុកអង្គរបូរី ដើម្បីជួយបង្ហូរទឹកមកជួយស្រោចស្រពដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបប្រទះការខ្វះខាតទឹក នៅឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ចំនួន ៦២០ហិកតា និងនៅឃុំកំពែង ស្រុកព្រៃកប្បាស ចំនួន ៧២០ហិកតា ៕