**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

ប្រុងប្រយ័ត្ន! ការក្លែងបន្លំសារសំឡេងជាគ្រួសារ មិត្តភក្តិ ឬដៃគូអាជីវកម្មរបស់លោកអ្នក

ភ្នំពេញ៖ ក្នុងយុគសម័យថ្មីនេះបច្ចេកវិទ្យាប្រៀបដូចជាអាវុធមុខពីរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែវាក៏អាចក្លាយជាមធ្យោបាយ ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាឆ្លៀតឱកាសប្រើប្រាស់ដើម្បីលួចយកទិន្នន័យ និងឆបោក ដើម្បីកេងយកប្រយោជន៍ណាមួយពីជនរងគ្រោះផងដែរ។

ថ្ងៃនេះក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការជម្រាបជូនឡើងវិញនូវបច្ចេកទេស DeepFake ដែលមានមុខងារអាចធ្វើការក្លែងបន្លំមុខ និងសំឡេងរបស់បុគ្គលណាម្នាក់បានដូចស្ទើរតែដូចទាំងស្រុង តាមរយៈការប្រើប្រាស់បច្ចេកទេស Marchine Learning និងបញ្ញាសិប្បនិម្មិត (Artificial intelligence)។

ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់បច្ចេកទេស DeepFake ដើម្បីបន្លំបោកប្រាស់ជនរងគ្រោះក្នុងគោលបំណងមួយចំនួនដូចខាងក្រោម៖

– ក្លែងបន្លំសំឡេងដើម្បីផ្ញើសារទៅសាច់ញាតិ មិត្តភក្តិរបស់ជនរងគ្រោះដើម្បីឆបោកប្រាក់ ឬផលប្រយោជន៍ណាមួយ

– ក្លែងបន្លំមុខ ឬសំឡេងទាក់ទងទៅដៃគូអាជីវកម្មរបស់ជនរងគ្រោះ ដើម្បីផ្ទេរសាច់ប្រាក់ ឬផលប្រយោជន៍ណាមួយជាដើម។

ក្រុមការងារបច្ចេកទេស សូមចែករំលែកនូវវិធីសាស្ដ្រដើម្បីការពារ និងបញ្ជាក់ភាពត្រឹមត្រូវនៅពេលដែលជួបករណីសង្ស័យជាសារសំឡេង ឬវីដេអូ ដូចខាងក្រោម៖

– សូមផ្ទៀងផ្ទាត់ស្តាប់សំឡេង ដែលលោកអ្នកបានសន្ទនា ជាពិសេសពាក់ព័ន្ធនឹងថវិកា ករណីសង្ស័យគួរទូរសព្ទទំនាក់ទំនងផ្ទាល់ (call) ទៅកាន់បុគ្គលនោះ ឬអាចជួបគ្នាដោយផ្ទាល់ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់

– សូមធ្វើការណែនាំដល់សមាជិកគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិ និងដៃគូអាជីវកម្មដែលលោកអ្នកបានស្គាល់ឱ្យស្វែងយល់ និងប្រុងប្រយ័ត្នបន្ថែមចំពោះករណីខាងលើ

– ប្រសិនបើលោកអ្នកបានជួប ឬចាញ់កលល្បិចក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាដូចករណីខាងលើ សូមធ្វើការទំនាក់ទំនង និងរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង