**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានអ្នកចូលរួមប្រមាណជិត៧០០នាក់ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

ពិធីខាងបើកនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ស៊ុយ សែម ព្រឹទ្ធសមាជិកកិត្តិយស ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត, ឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត និងឯកឧត្ដម ខូយ រីដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត។

ឯកឧត្ដម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានលើកឡើងថា ដោយអនុវត្តទៅតាមសេចក្តីសម្រេច និងសេចក្តីណែនាំ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្បុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥នោះ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត និងគណបក្សខេត្ត បានអនុវត្តយ៉ាងម៉ឺងម៉ាត់ ទៅតាមគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។ អង្គបោះឆ្នោតដែលបានចុះឈ្មោះ ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងអ្នកតំណាងរាស្ត្រ ចំនួន៣៤៥រូប ក្នុងនោះអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ចំនួន៣១១រូបតំណាងរាស្ត្រ៤រូប និងគណបក្សផ្សេងៗ៣០រូប។

ខេត្តពោធិ៍សាត់មានមណ្ឌលបោះឆ្នោត១កន្លែង ស្ថិតនៅសាលាបឋម សិក្សាពោធិ៍សាត់ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលមានការិយាល័យលេខ៧០០៥។ ជាមួយគ្នានោះ គណៈកម្មាធិការគណបក្សខេត្តបានត្រៀមលក្ខណៈ សម្រាប់សម្របសម្រួល ក្នុងដំណើរការ នៃការចែកប័ណ្ណព័ត៌មាន ដល់អង្គបោះឆ្នោត បើកយុទ្ធនាការឃោសនាបោះឆ្នោត ត្រៀមមធ្យោបាយ ធ្វើដំណើរការស្នាក់នៅ ការហូបចុកផងដែរ។
ឯកឧត្ដម ស៊ុយ សែម និងលោក កែវ រតនៈ មានប្រសាសន៍សំណាល ក្នុងឱកាសបើកយុទ្ធនាការឃោសនានោះថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ១រោជ ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ហើយនេះគឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជានាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ពិតណាស់រាជរដ្ឋាភិបាលបន្តវេន អាណត្តិទី៧ ដឹកដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ បញ្ជកោណ ដំណាក់កាលទី១ ដែលមានបាវចនា ចំនួន៥គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងមានអាទិភាព ចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលជាគ្រឹះ និងជាមធ្យោបាយសំខាន់ៗ នៃការសម្រេចបាននូវចក្ខុវិស័យ សម្រាប់ឆ្នាំ២០៥០។

ឯកឧត្ដមបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រនិងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង៤៩ ជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន ដែលប្រសូត្រចេញពី ឆន្ទៈរបស់ប្រជាជន។ ក្នុងនាមប្រធានព្រឹទ្ធសមាជិកកិត្តិយស និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ សូមសម្តែងការគោរពដឹងគុណចំពោះអង្គបោះឆ្នោត ដែលតែងតែផ្តល់ការគាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ ក្នុងរយៈពេល៤៥ឆ្នាំ។

ជាមួយគ្នានោះឯកឧត្ដមក៏សូមអំពាវនាវ ដល់លោក លោកស្រី ជាអ្នកតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំង៤៩ ទូទាំងខេត្តពោធិ៍សាត់ សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង