**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរស្រុក រួមជាមួយមន្ទីរជំនាញ ត្រូវរកប្រភពទឹកជួយសង្រ្គោះដំណាំស្រូវប្រជាកសិករ ឱ្យបានទាន់ពេលវេលា

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរស្រុកសំរោង និងស្រុក ព្រៃកប្បាស ពិសេសមន្ទីរជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងស្វែងរកប្រភពទឹកមក ជួយ សង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ ដែលកំពុងជួបបញ្ហាខ្វះខាតទឹកឱ្យបានទាន់ពេលវេលា ចៀសវាងមានការខូចខាត ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់។

ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលដំណាំស្រូវនិងនាំយកគ្រឿងចក្រកាយបង្ហូរទឹក មកជួយសង្រ្គោះដំណាំស្រូវប្រជាកសិករ នៅស្រុកសំរោង និងស្រុកព្រៃកប្បាស ដែលកំពុងជួប ប្រទះ ការខ្វះខាតទឹក ជាង ១ពាន់ហិកតា នាពេលថ្មីៗនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បញ្ជាក់ថា ក្នុងស្រុកសំរោង ឃុំទ្រា ឃុំជើងគួន ផ្ទៃដីដំណាំ ស្រូវដែលកំពុងជួបបញ្ហាខ្វះខាតទឹកមានចំនួន ៦២០ហិកតា និងនៅឃុំកំពែង ស្រុកព្រៃកប្បាស មានចំនួន ៧២០ហិកតា។

ឯកឧត្តមអភិបាលខេត្ត បន្តថា ក្នុងស្ថានភាពនេះ អាជ្ញាធរស្រុកទាំង២ ត្រូវសហការគ្នា ធ្វើយ៉ាងណា ស្វែងរកប្រភពទឹក ដែលអាចជួយស្រោចស្រពផលដំណាំស្រូវ របស់ប្រជាពលរដ្ឋបាន ត្រូវត្រៀមគ្រឿង ចក្រមកកាយបង្ហូរទឹកទាំងនោះ យកទៅជួយសង្រោះស្រូវ របស់ពួកគាត់ដែលកំពុង ត្រូវការទឹក អោយ បានទាន់ពេលវេលា ដើម្បីស្រូវមានលទ្ធភាពលូតលាស់បន្តរហូតទទួលបានទិន្នផល។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការណែនាំដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលប្រកបរបរកសិកម្មដំណាំស្រូវ ត្រូវផ្អាកការបង្កបង្កើនផលស្រូវនៅរដូវ ប្រាំងលើកទី២នេះសិន ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ នៅតំបន់ដែលមិនមានប្រភពទឹកគ្រប់គ្រាន់ ៕

អត្ថបទដែលជាប់ទាក់ទង