**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ឈួរ សុបញ្ញា៖ យុទ្ធនាការ «ដឹងគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ដើម្បីអភិរក្សមរតកចាប៉ី» ផ្តោតទៅលើបេសកកម្ម៣យ៉ាង

ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមចាប៉ីដងវែងខ្មែរអមតៈ បានលើកឡើងថា បេសកកម្ម នៃយុទ្ធនាការ «ដឹងគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ដើម្បីអភិរក្សមរតកចាប៉ី» នេះធ្វើឡើងក្នុងគោលបំណងជួបព្រឹទ្ធាចារ្យចាប៉ីទាំង២៥ រាជធានី-ខេត្ត លើបេសកកម្ម៣យ៉ាង។

ការលើកឡើងរបស់ ឯកឧត្តម ឈួរ សុបញ្ញា ក្នុងឱកាសដែលឯកឧត្តមបានចុះសួរសុខទុក្ខព្រឹទ្ធាចារ្យ ចាប៉ីដងវែងចំនួន ០៣រូប និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ពួកគាត់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឈួរ សុបញ្ញា មានប្រសាសន៍ថា ដើម្បីសម្តែងការគោរពដឹងគុណ ការសួរសុខទុក្ខ និងចូលរួមចែករំលែក និងជួយសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យចាប៉ី ក្រោមយុទ្ធនាការ «ដឹងគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ដើម្បីអភិរក្សមរតកចាប៉ី» ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានសហការជាមួយសហគមន៍ចាប៉ីអមតៈ និងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ចុះសួរសុខទុក្ខព្រឹទ្ធាចារ្យចាប៉ីដងវែងចំនួន ៣រូប ដោយបាននាំយកនូវអំណាយជាគ្រឿងឧបភោគបរិភោក និងថវិកាក្នុងម្នាក់ចំនួន ៨១៦,០០០រៀល ជូនដល់ពួកគាត់រួមមាន៖
១-ព្រឹទ្ធាចារ្យ អ៊ិន សារុន មានអាយុ ៨០ឆ្នាំ មានជំងឺប្រចាំកាយ និងពិការភ្នែកកំពុងស្នាក់នៅភូមិត្រពាំងរុន២ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង
២-ព្រឹទ្ធាចារ្យ នេន ប៉េ មានអាយុ ៦៨ឆ្នាំ មានជំងឺប្រចាំកាយ និងពិការភ្នែករស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង
៣-ព្រឹទ្ធាចារ្យ ស៉ិន សយ មានអាយុ ៦៦ឆ្នាំ មានជំងឺប្រចាំកាយ កំពុងរស់នៅភូមិ ព្រៃកណ្តៀង ឃុំព្រៃកណ្តែង ស្រុកពាមរ ខេត្តព្រៃវែង។

ជាមួយគ្នានោះ ឯកឧត្តម ឈួរ សុបញ្ញា បានបញ្ជាក់ថា បេសកកម្ម នៃយុទ្ធនាការ «ដឹងគុណព្រឹទ្ធាចារ្យចាប៉ីដងវែង ដើម្បីអភិរក្សមរតកចាប៉ី» នេះធ្វើឡើងក្នុងគោលបំណងជួបព្រឹទ្ធាចារ្យចាប៉ីទាំង២៥ រាជធានី-ខេត្ត លើបេសកកម្ម៣យ៉ាងគឺ៖
១.ការជួបសម្តែងការដឹងគុណ និងសួរសុខទុក្ខព្រឹទ្ធាចារ្យចាស់ៗ
២.ដឹកនាំសិស្សចាប៉ីថ្មីៗបានសិក្សាពីបទពិសោធន៍របស់ព្រឹទ្ធាចារ្យចាស់ៗនិងបង្ហាញក្តីសង្ឃឹមជូនព្រឹទ្ធាចារ្យទាំងអស់ពីការគង់វង្សមរតកចាប៉ី
៣.ការនាំយកនូវអំណោយនិងថវិកាគាំដល់ដល់ជីវភាពរបស់ព្រឹទ្ធាចារ្យ។

ឯកឧត្តមបានបញ្ជាក់ថា យុទ្ធនាការនេះជាលើកទី២ហើយបន្ទាប់ពីការចុះជួបសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅខេត្តកំពតកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣កន្លងមក។

ឯកឧត្តមបានបន្ថែមថា វត្តមានរបស់ក្រុមការងារបានធ្វើឱ្យព្រឹទ្ធាចារ្យទាំងអស់សេចក្តីត្រេកអរជាខ្លាំងជាពន្លឹក និងថ្លែងអំណរគុណចំពោះសម្តេចប្រមុខរាជរដ្ឋាភិបាល សប្បុរសជន និងសិស្សគណ ដែលតែងតែយកចិត្យទុក្ខដាក់លោកតាគ្រប់ពេល ហើយលោកមានក្តីសង្ឃឹមចំពោះការបន្តថែរក្សាមរតក ចាប៉ីបុរាណក្រោមម្លប់នៃសន្តិភាពរបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង