**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក**នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី ៣៥រូប ស្បថចូលកាន់តំណែង ក្នុងរាជរដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់​ភាព​ចលាចល​នយោបាយ

រដ្ឋបាលខេត្តព្រះសីហនុ ប្ដេជ្ញាចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានគ្រប់ភូមិនៅពាក់កណ្ដាលឆ្នាំ២០២៤

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) សរុប ៨.៦៧២ក្បាលដី ជូនពលរដ្ឋភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចេញនូវគោលនយោបាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី រៀបចំដែនដី និងគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធិភាព ជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌។ រដ្ឋបាលខេត្ដ និងជំនាញ ប្ដេជ្ញាខិតខំផលិត និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជពលរដ្ឋឱ្យអស់ទូទាំងខេត្ដព្រះសីហនុនៅពាក់កណ្ដឆ្នាំ២០២៤ ។ នេះ ជាការលើកឡើងរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានលើកឡើងថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្ដៅ និងសុវត្ថភាពដីធ្លី មានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ តាមរយៈវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួននិងជៀសវាង នូវការរំលោភបំពានលើដីធ្លី ។ ដូចនេះ ប័ណ្ណកម្មសិទ្ធិនេះ គឺជាភស្តុតាង បញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ មិនមានជនណាមួយអាចក្លែងបន្លំ ឬធ្វើការដកហូតដីនោះបានឡើយ លើកលែងតែក្នុងករណីដែលរដ្ឋត្រូវការដើម្បីផលប្រយោជន៍សាធារណៈ ហើយត្រូវទូទាត់ជាមុននូវសំណងដោយសមរម្យ និងយុត្តិធម៌ ។ ប័ណ្ណកម្មសិទ្ធិនេះ ក៏អាចផ្ដល់លទ្ធភាពដល់បងប្អូនប្រជាកសិករយើង ដើម្បីយកទៅដាក់ធានា ឬហ៊ីប៉ូតែក ក្នុងការខ្ចីលុយពីមីក្រូហិរញ្ញវត្ថុឬធនាគារ យកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗ។

ក្បាលដីដែលត្រូវស្នើសុំផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨.៦៧២ក្បាលដី ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីផ្តល់ប័ណ្ណជូន មាន ៣ប្រភេទ គឺ១-ក្បាលដីដែលទទួលបានពីរដ្ឋចែកឱ្យមានចំនួន ១.៦៩៥ក្បាលដី។ ២–ក្បាលដីដែលទទួលបានពីជីដូនជីតា ឪពុកម្ដាយចែកឱ្យមានចំនួន ៧០៦ក្បាលដី ត្រូវបញ្ជូនទៅសាខាពន្ធដារខេត្ត ដើម្បីប្រថាប់ត្រាពន្ធស្មើសូន្យជាមុនសិនមុននឹងយកមកធ្វើការចែកជូន និង៣-ក្បាលដីដែលបានមកពីការលក់ ទិញ មានចំនួន ៦.២៧១ ម្ចាស់ដីត្រូវដាក់ពាក្យស្នើសុំចូលមកមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីយកឯកសារទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ឋដារខេត្ត ។ នេះជាការបញ្ជាក់បន្ថែមពីលោក សំ សុមនោ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង